លោក លី សាវេត ​ត្រូវបានផ្ទេរភារកិច្ច ពីអភិបាលរងខេត្តកំពត ទៅជាអភិបាលរងខេត្តតាកែវ

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យផ្ទេរភារកិច្ច លោក លី សាវេត ពីអភិបាលរងខេត្តកំពត ឲ្យទៅកាន់តំណែងជាអភិបាលរង ខេត្តតាកែវ ។ នេះបើយោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការនៅថ្ងៃ ទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ។

អនុក្រឹត្យបានបញ្ជាក់ថា «ផ្ទេរភារកិច្ចលោក លី សាវេត ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៥ ពីអភិបាលរង នៃគណៈអភិបាល ខេត្តកំពត ឲ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print