ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួនបានបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូគេពីខណ្ឌសែនសុខហើយមកលាក់ខ្លួននៅសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។

ការឃាត់ខ្លួនជនសង្ស័យខាងលើពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី នៅចំណុច បន្ទប់ជួលលេខ២៨ ជាន់ទី១ ផ្លូវបេតុង ក្រុម ទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ធឿន សុខធិន ហៅ ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ចុងភៅហាងល្មមទេ ស្នាក់នៅ បណ្ដោះអាសន្នក្នុងហាងល្មមទេ ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ចំណែកជនរងគ្រោះឈ្មោះ យ៉ាន់ ថង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករគ្រឿងចក្រ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគាត់បានទុកម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ បិតស្កុតពណ៌មាសកន្ទុយផ្នែកខាងក្រោយ ពាក់ស្លាកលេខ ព្រះសីហនុ 1A-3450 នៅមុខបន្ទប់ហើយក៍ឡើទៅដេកលុះពេលចុះមកវិញស្រាប់តែបាត់ហើយក៍មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីហើយក៍នាំគ្នាដើរកលុះដល់វេលាម៉ោង ១១និង៣០នាទីគាត់ក៍បានឃើញម៉ូតូគាត់ត្រូវគេយកមកទុក នៅចំណុច បន្ទប់ជួលលេខ២៨ ជាន់ទី១ ផ្លូវបេតុង ក្រុម ទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកក៍រាយការអោយនគរបាលសង្កាត់ទឹកល្អក់ទី១ជួយអន្តរាគមន៍និងឃាត់ខ្លួនបានជនសង្ស័យតែម្តង។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា សហការជាមួយជនរងគ្រោះឈ្មោះ យ៉ាន់ ថង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (លួចម៉ូតូ ) ឃាត់ខ្លួននៅចំណុច បន្ទប់ជួលលេខ២៨ ជាន់ទី១ ផ្លូវបេតុង ក្រុម ទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០២:០០នាទីរំលងអាធ្រាត្រនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ក្នុងនោះវត្ថុតាងចាប់យកមាន ៖ ម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ បិតស្កុតពណ៌មាសកន្ទុយផ្នែកខាងក្រោយ ពាក់ស្លាកលេខ ព្រះសីហនុ 1A-3450 ដែលមានលេខតួ និងលេខ ម៉ាស៊ីន: 8061096 និងទូរស័ព្ទមួយគ្រឿងម៉ាក Leegoog ពណ៌ទឹកមាស គ្មានស៊ីម ( ខូច ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ធឿន សុខធិន ហៅ ណាក់ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានផ្ទេរសមត្ថកិច្ចទៅអោយអធិការដ្ឋាននគរបាខណ្ឌ សែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print