នៅក្នុងត្រីមាសទី១ដើមឆ្នាំ២០១៨ ស្ថានភាពនយោបាយនិងសន្តិសុខពិភពលោក ប្រែប្រួលគួរឲ្យគត់សម្គាល់ពិសេសគឺនយោបាយរបស់ប្រទេសមហាអំណាច អាមេរិក ចិន រុស្ស៊ី និងអឺរ៉ុប ដោយប្រទេសទាំងនោះដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការរក្សាស្ថិរភាពនយោបាយ និងសន្តិ សុខរបស់ពិភពលោក។ នៅពេលដែល ប្រទេស ទាំងនោះ មាននយោបាយមិនស៊ីចង្វាក់គ្នានោះក៏នឹងអូសទាញពិភពលោកទាំងមូល ធ្លាក់ចូលក្នុងវិបត្តិ ដូចគ្នា ។
អំពីស្ថានភាពនយោបាយ ពិភពលោក ត្រីមាសទី១ឆ្នាំ២០១៨៖
អង្គការសហប្រជាជាតិ ត្រូវបានទីក្រុង វ៉ាស៊ីនតោន ប្រើប្រាស់ដើម្បីរក្សាមូលដ្ឋានគ្រឹះនៃមហាអំណាចពិភពលោករបស់ អាមេរិកតាំងពីដើមមក អាមេរិកមិនដែលចាត់ ទុកអង្គការកំពូលមួយនេះ (UN) នៅក្នុង ខ្សែភ្នែករបស់ខ្លួនឡើយ ដោយអាមេរិក ធ្វើអ្វីតែងតែរំលង លើអង្គការនេះជានិច្ច ។ ដោយសារតែអង្គការមួយនេះ ត្រូវបាន មនុស្សជាច្រើនចាត់ទុកថា ជាស្ថាប័នមួយ ដែលអាមេរិក ប្រើប្រាស់សម្រាប់ដាក់គំនាបទៅលើប្រទេសដែលមិនស្តាប់អាមេរិក ប៉ុណ្ណោះ មិនមែនសម្រាប់ ដាក់គំនាបទៅលើ អាមេរិកឡើងយ។ ការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អីុរ៉ាក់ ឬក៏ទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល ទាំងខុសច្បាប់ ក៏អាមេរិកមិនដែលឆ្លងកាត់អង្គការសហប្រជាជាតិនោះដែរ ដោយអាមេរិកធ្វើរួចទើប ស្នើឲ្យអនុ ម័តជាក្រោយ។ មិនតែប៉ុណ្ណោះ បើអង្គការ សហប្រជាជាតិ មិនស្តាប់តាមអាមេរិកនោះ នឹងត្រូវកាត់ជំនួយ បង្កផលលំបាកដល់ អង្គការសំខាន់មួយនេះ។
នៅក្នុងឱកាសនៃខួបទី ៧៦ឆ្នាំថ្ងៃបង្កើតអង្គការសហប្រជាជាតិ ដែលផ្តួចផ្តើម ដោយអាមេរិក និងអង់គ្លេសនោះ ពេលនេះកំពុងតែបាត់បង់ឥទ្ធិពលបន្តិចម្តងៗដោយសារតែអាមេរិកបាន កាត់បន្ថយ ជំនួយ ជាច្រើនដល់អង្គការកំពូលមួយ នេះ។
ក្រុមអ្នកប្រឆាំងធ្លាប់បានលើកឡើងថា អង្គារសហប្រជាជាតិគឺជា សេណារីយោ របស់អាមេរិក ក្នុងការជួយពង្រឹងអំណាច និងរក្សាមហាអំណាចរបស់អាមេរិក និង សម្ពន្ធមិត្ត ។រាល់សកម្មភាពរបស់អង្គការ សហប្រជាជាតិ គឺតែងតែនៅពីក្រោយការចង្អុលបង្ហាញរបស់អាមេរិក ជានិច្ច ។ ចំណែកអាមេរិកវិញតែងតែធ្វើសកម្មភាពមុនការសម្រេចរបស់អង្គការសហប្រជាជាតិ គឺធ្វើរួចទើបស្នើអង្គការសហប្រជាជាតិអនុម័ត តាមក្រោយ ដូចជាការវាយប្រហារ អាហ្វហ្គានីស្ថាន និងអីុរ៉ាក់ជាដើម។
នៅពេលនេះអង្គការសហប្រជាជាតិ ដូចជាអស់ប្រសិទ្ធភាព ក្នុងការជួយដល់ អាមេរិក បិទបាំងនូវកំហុសរបស់ខ្លួន ដូច ជាករណីហ្សេ៊រុយសាឡឹម អង្គការសហ ប្រជាជាតិបានបោះឆ្នោតប្រឆាំងនឹងអាមេរិក ។ ទាំងនោះហើយធ្វើឲ្យអាមេរិក ក៏ដូច អុីស្រាអែលកាត់ជំនួយជាច្រើន ដល់អង្គ ការនេះ។
ពាក់ព័ន្ធនឹងប្រវត្តិនៃការបង្កើតអង្គការសហប្រជាជាតិ គឺ នៅថ្ងៃទី១ ខែមករា កាលពីឆ្នាំ១៩៤២ ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt និងនាយក រដ្ឋមន្រ្តីអង់គ្លេស លោកWinston Churchill ចេញសេចក្តីប្រកាសមួយ ដែលជាការ ចុះហត្ថលេខា ដោយអ្នកតំណាង នៃប្រទេស ចំនួន២៦ ដែលត្រូវបានគេហៅ ឈ្មោះ ថាជា “អង្គការសហប្រជាជាតិ ឬUnited Nation” ។ ប្រទេសហត្ថលេខី នៃសេចក្តី ប្រកាសនេះ បានប្តេជ្ញា បង្កើតអង្គការអន្តរ ជាតិនេះឡើង ដើម្បីក្នុងគោលបំណងធំ គឺការថែរក្សា សន្តិភាពក្រោយសង្គ្រាម។
ដើមឆ្នាំ១៩៤៥តំណាង នៃបណ្តា ប្រទេស ចំនួន៥០ បានជួបគ្នាម្តងទៀត នៅសាន់ហ្វ្រានស៊ីស្កូ នៅឯសន្និសីទអង្គ ការ សហប្រជាជាតិស្តី ពីអង្គការអន្តរជាតិ ដើម្បីបង្កើតធម្មនុញ្ញ អង្គការសហប្រជា ជាតិ។ គណៈប្រតិភូទាំងនោះ បានពិភាក្សា លើមូលដ្ឋាន នៃសំណើដែលបាន ធ្វើឡើង ដោយតំណាងមកពីចិន សហភាពសូវៀត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនៅ Dumbarton Oaks និងនៅសហរដ្ឋអាមេរិក កាលពីខែសីហា ដល់ខែតុលាឆ្នាំ១៩៤៤។
ទីបំផុតរដ្ឋធម្មនុញ្ញនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ខែមិថុនាឆ្នាំ១៩៤៥ ដោយអ្នក តំណាងនៃប្រទេសទាំង៥០។ ប្រទេសប៉ូឡូញ មិនត្រូវបានបញ្ជូនតំណាង មកចូលរួម នៅសន្និសីតលើកនេះទេ ប៉ុន្តែក្រោយពីបានចុះហត្ថលេខាលើច្បាប់ រដ្ឋ ធម្មនុញ្ញនៅពេលក្រោយ ហើយបានក្លាយ ជារដ្ឋសមាជិកទី៥១ នៃអង្គការសហប្រជា ជាតិ។
មហាអំណាចចិនកាន់តែរឹងមាំនិងខ្លំាងជាងមុនក្រោមការដឹកនាំរបស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន លោកស៊ី ជីនពីង ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការដឹកនាំ ប្រទេសមហាអំណាចទីពីរលើពិភព លោក ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិក បក្សកុម្មុយនីស្តចិន ពិសេសគឺនយោបាយប្រឆាំងអំពើពុករលួយមិនរើសមុខ ។
ក្នុងពេលកាន់អំណាច លោកសុី បានបោសសម្អាតមន្ត្រីជាន់ខ្ពស់ពុករលួយជាង ១០០នាក់ ដោយមន្ត្រីទាំងនោះពីមុន មក មិនមានមេដឹកនាំណាមួយអាចប៉ះ ពាល់បានឡើយ។
កត្តាទាំងនោះហើយ បានជួយឲ្យលោក សុី ជីនពីងក្លាយទៅជាមេដឹកនាំចិនអស់ មួយជីវិត ក្រោយពេលសភា ប្រជាជនចិនបានបោះឆ្នោតសម្រេចលុបចោល ច្បាប់ កំណត់អាណត្តិរបស់មេដឹកនាំ។ កាលពី ថ្ងៃទី១១ ខែមីនា សភាប្រជាជនចិន បាន បោះឆ្នោតអនុម័ត ឲ្យលុបចោលការកំណត់ពីរអាណត្តិរបស់ប្រធានាធិបតីចិន។ ជា មួយ នឹងសំឡេងគាំទ្រ ២.៩៥៨សំឡេង និង ប្រឆាំងតែ២សំឡេង សមាជិកសភា ប្រជា ជនចិន បានបោះឆ្នោតគាំទ្រ កំណែ ទម្រង់ រដ្ឋធម្មនុញ្ញ ដែលនឹងបើកផ្លូវឲ្យ លោកស៊ី ជីនពីង ប្រធានាធិបតីបច្ចុប្បន្ន របស់ចិន អាចនៅបន្តកាន់អំណាច អស់ មួយជីវិត។
ជាមួយនឹងសំឡេងគាំទ្រ ២.៩៥៨ សំឡេង ប្រឆាំង២សំឡេង ហើយនិងអនុ ប វាទ ចំនួន៣ សភាប្រជាជនចិនបានលុបចោលមាត្រាដែលកំណត់អាណត្តិរបស់ ប្រធានាធិបតី។ ទៅតាមកំណែទម្រង់រដ្ឋ ធម្មនុញ្ញ គេបានបញ្ចូលផងដែរ ទស្សនៈ កម្មុយនីស្ត របស់លោកស៊ី ជីនពីង ទៅក្នុង រដ្ឋធម្មនុញ្ញទៀតផង ដែលនេះ ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពុំធ្លាប់មានសម្រាប់ថ្នាក់ ដឹកនាំចិនណា ក្រៅតែពី លោក ម៉ៅ សេ ទុង។ នៅថ្ងៃអាទិត្យ គេបានបញ្ចូលផងដែរពីតួនាទីរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តទៅក្នុងរដ្ឋធម្មនុញ្ញចិន។
ចំណាត់ការនេះអាចធ្វើឲ្យគេកាត់យល់ថា អាជ្ញាធរចិននឹង អាចយកលេសបង្រ្កាប អ្នកប្រឆាំងនឹងរបប កុម្មុយនីស្ត នៅក្នុងបទចោទប្រកាន់រំលោភច្បាប់ក្នុងរដ្ឋធម្មនុញ្ញ។
តាមធម្មតាលោកស៊ី ជីនពីង អាយុ ៦៤ឆ្នាំ ត្រូវបញ្ចប់អាណត្តិទី២របស់លោក នៅឆ្នាំ ២០២៣។ ប៉ុន្តែ នៅពីរសប្តាហ៍មុន នេះ បក្សកុម្មុយនីស្តបានប្រកាសដំណឹង គួរឲ្យភ្ញាក់មើលមួយ នោះ គឺបក្សបាន សម្រេចឲ្យគេលុបចោលមាត្រាដែលមានចែងពីការកំណត់អាណត្តិប្រធានាធិបតី។ គេដឹងច្បាស់ណាស់ថា គំនិតនេះគឺចេញ មកពីលោកស៊ី ជីនពីង ព្រោះលោកជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដែលជា តំណែងដឹកនាំកំពូលរបស់ចិន៕