សកម្មភាពកាប់បំផ្លាញព្រៃឈើនៅខេត្តពោធិ៍សាត់បន្តកើតមាន ខណៈសមត្ថកិច្ច អាជ្ញាធរ និងជំនាញពាក់ព័ន្ធមិនឈឺក្បាលវិលមុខ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅខេត្តពោធិ៍សាត់ ក្នុងនោះមានស្រុក ចំនួន២ គឺស្រុកភ្នំក្រវាញ និងស្រុកវាលវែង បន្តកើតមានជាហូរហែ ទាំងសកម្មភាពអារផ្តូល រំលំ ចូលទៅអូសចេញពីព្រៃ ដឹកជញ្ជូនតាមគោយន្ត ឡានប៉ាកុងជាដើម….សឹងតែជាការ បើកចំហរ បន្ទាប់ពីសមត្ថកិច្ចជាច្រើនស្ថាប័ន កំពុងទទួលបានប្រយោជន៍ពីបទល្មើសឈើ ទាំងនេះ ។

ជាក់ស្តែង ក្នុងអំឡុងថ្ងៃទី២៧-២៨-២៩ ខែមីនា ឆ្នាំ២០១៨ គេបានឃើញក្រុមអ្នកសារព័ត៌ មានជាច្រើនបានចុះទៅកាន់ទីតាំងស្តុកឈើ និងកំពុងលើកដឹកជញ្ជូនឈើ ដោយជាក់ ស្តែងនៅតាមព្រៃ យ៉ាងតិចចំនួន២ទីតាំង ។

ទីតាំងទី១ ៖ គឺគំនរឈើជាច្រើនត្រូវបានគេដាក់រាយប៉ាយ នៅក្នុងព្រៃ ត្រង់ចំណុចអន្លង់ ក្រូច ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាវែង ។

ទីតាំងទី២ ៖ ស្ថិតនៅភូមិ-ឃុំរវៀង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ឈើទាំងនោះ ជា ប្រភេទឈើអារ ជាឡាំជ្រុងៗ មុខកាត់ធំៗ និងកាប់ផ្តួលរំលំថ្មីៗ ។ ប៉ុន្តែឈើនៅរាយប៉ាយ  ពេញព្រៃនោះ គេពុំឃើញមានសមត្ថកិច្ច អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះទៅរឹបអូស ។

បើទោះជាសកម្មភាព ស្តុកឈើ ដឹកជញ្ជូនឈើ លើកឈើដាក់លើរថយន្ត ក្នុងបទល្មើសជាក់ស្តែងនេះ ក៏ដោយគេឃើញថា សមត្ថកិច្ចម្នាក់ៗ សម្ងំដេកយ៉ាងសុខស្រួល ដើម្បីជា ប្រយោជន៍ឆ្នាំងបាយរបស់ពួកគេ ៕ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print