រថយន្តដឹកឥដ្ឋ១គ្រឿងបើកបុកបង្គោលភ្លើងពេញទំហឹង សំណាងល្អអ្នកបើកបររបួសស្រាលសង្ស័យដាច់ហ្វាំង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ១គ្រឿងបើកបុកបង្គោលភ្លើងពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំតែសំណាងល្អអ្នកបើកបររបួសស្រាលសង្ស័យដាច់ហ្វាំង។កាលពី ថ្ងៃច័ន្ទ ២ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង១២និង៤០នាទីតាមបណ្តយផ្លូវភ្នំពេញហាណូយ នៅចំណុចមុខវត្តអន្លង់ក្ងាន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីអ្នកបើកបរឈ្មោះ រ័ត្ន ភេទប្រុសអាយុ២៥ឆ្នាំស្នាក់ខេត្តកណ្តាលបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយព័ណសពាក់ស្លាកលេខភ្នំពេញ3D3247ដែលដាក់ឥតពេញរថយន្តចេញពីម្តុំព្រែកអញ្ចាញ​ខេត្តកណ្តាលបំណងយកទៅអោយនៅកៀនស្វាយក្នុងទិសដៅពីជើងទៅត្បូង ។

លុះបើកមកដល់ចំណុចខាងលើស្រាប់តែរថយន្តបានដាច់ហ្វាំងជាន់មិនសុីហើយដោយសារតែខ្លួនខាចរថយន្តដែលកំពង់បើកនោះទៅបុកនិងរថយន្តអ្នកដំណើរដែលបើកនៅខាងមុខទើបខ្លួនក៍បួងចង្កូតឡើងលើសួនច្បារបានប្រហែលជា១០០ម៉ែត្ររថយន្តក៍ទៅបុកនិងបង្គោលបំភ្លឺផ្លូវពេញទំហឹងទើបរថយន្តអស់ល្បឿនទៅមុខលែងរួចនិងបណ្តាលអោយអ្នកបើកបររងរបួសស្រាលចំណែករថយន្តរងការខូចខាតខាងមុខយ៉ាងតំណំដោយឡែកបបង្គោលភ្លើង១ដើបានត្រេត។

ក្រោយកើតហេតុនគរបាលចរាចរខណ្ឌសែនសុខបានទាក់ទងទៅនគរបាលចរាចររាជធានីភ្នំពេញអោយចុះមកពិនិត្យនិងស្ទួចយករថយន្តបង្ករទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរជើងគោកដើម្បីអោយម្ចាស់ទៅដោះស្រាយនៅពេលក្រោយ៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print