ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក លីវ សេងហុីម អធិការនៃអធិការដ្ឋាននគរបាលស្រុ កកណ្តៀង បានដឹកនាំមន្រ្តីក្រោមឱវ៉ាតចុះ បង្រាបបទល្មើសខុសច្បាប់ស្តីពី ជលផល(ឆក់ត្រី) ដោយរិបអូសបាននូវវត្ថុតាងជាច្រើ នចំណែកជនប្រព្រិត្តរត់គេចបែកទឹ កសំពោង។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេ លាម៉ោង២ និង១៥នាទី រសៀលថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចព្រែកកំពុងគុច ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិ បត្តិការបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការងារខា ងលើ កម្លាំងបានធ្វើការបង្រ្កាបដោយរិ បអូសនូវវត្ថុតាងមួយចំនួនរួមមាន ដុំអាំងទ័រចំនួន ០៤គ្រឿង ដងចាក់ចំនួន ០៣គូរ និងអាគុយចំនួន ០៨ធុង ចំណែកជនសង្ស័យប្រព្រិត្តបទល្មើ សនេសាទប្រភេទឧបករណ៍រួមផ្សាំដោ យចរន្តឆក់បានរត់គេចខ្លួនបាត់ស្ រម៉ោល។
ប្រភពដដែលបន្តទៀតថា ករណីបង្រាប់បទល្មើសខុសច្បាប់ស្ ដីពីជលផលរិបអូសបានតែវត្ថុតាង ចំណែកជនសង្ស័យដែលបានប្រព្រិត្ តបទល្មើសជាក់ស្ដែងហើយរត់គេចអស់ នោះ វត្ថុតាងសមត្តកិច្ចនគរបាលបានទៅ រក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការស្រាវជ្រាវវែកមុ ខរកក្រុមជនដែលបានប្រព្រិត្ត ដើម្បីនាំយកមកបន្តនីតិវិធី។
ករណីកើតមានបទល្មើសប្រភេទឧបករណ៍ រួមផ្សំ(ឆក់) ខាងលើ ត្រូវប្រភពផ្សេងៗលើកឡើងស្រឌៀ ងៗគ្នាថា នៅស្រុកនានាគេសង្កេតឃើញសមត្តកិ ច្ចឧក្សាធ្វើការបង្រ្កាបបានជាញឹ កញាប់គួរសម ។
ដោឡែក៖ នៅឃុំមេទឹក នៅស្រុកបាកានពោធិ៍ពេញទៅសម្រុ កបទល្មើសឆក់ត្រីនេះណាស់ និងមានកន្លែងបញ្ចូលភ្លើងអាគុយពេ ញព្រៃ ពុំដែលឃើញមានសមត្តកិច្ចបង្រ្កា បបានម្តងណានោះឡើយ ដែលស្រុកមួយគ្រប់គ្រងដោយមន្រ្តី ជំនាញរដ្ឋបាលជលផល មានលោក ភេម សុខុន នាយសង្កាត់រដ្ឋបាលជលផលបាកាននោះ៕ ដោយ បឹុម