អភិបាលនៃគណៈអភិបាលខេត្តរៀបចំពិធីបួងសួងនិងប្រសិទ្ធិពរជ័យសិរីសួស្តី ដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ នព្វស ព.ស ២៥៦១ ត្រូវថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅសាលាខេត្តស្ទឹងត្រែងមានរៀបចំពិធីក្រងពាលី និងសូត្រមន្ត បួងសួងសុំសេចក្តីសុខ ទៅតាមប្រពៃណី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដើម្បីសុំសេចក្តីសេចក្តីចម្រើនដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែងផងដែរ ដែលប្រារព្វធ្វើឡើងនៅក្នុសាលាខេត្តស្ទឹងត្រែង ។

ក្នុងពិធីនោះមានរៀបចំគ្រឿងដង្វាយ ផ្លែឈើ ពោត អង្ក ស្រូវ សណ្តែក ដំឡូង ល្ពៅនិងផ្លែឈើជាច្រើនមុខផ្សេងទៀត ដែលតំណាងអោយភាពរីកលូតលាស់សំបូរបែបផ្នែកខាងកសិកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ថ្វាយដល់ព្រះពិស្ណុការជូនដល់ អារុក្ខរក្សទេវតាឆ្នាំថ្មី។

តាមបែបព្រហ្មមញ្ញសាសនា ព្រមទាំងមានសម្តែងរបាំដ្រុតដើម្បីបណ្តេញចេញ នូវឧបទ្របចង្រៃឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី អោយនាំមកនូវសិរីសួុរស្តីសុភមង្គល នឹងភាពសុខដុមរមនាដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក្នុងឨកាសបុណ្យចូលឆ្នាំថ្មីនេះ។

តាមបែបព្រះពុទ្ធសាសនា នឹងព្រះសង្ឃនាយករងទីបីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាននិមន្តជាអធិបតីក្នុងកម្មវិធីសូត្រមន្តនោះផងដែរ ដើម្បីសូត្រមន្តយោន្តតោ នមាសការប្រោះព្រហ្ម សុំក្តីសុខសំបូររុងរឿងក្នុងឆ្នាំថ្មីខាងមុខនេះ។

ចូលរួមក្នុងកម្មវិធីសូត្រមន្តនិងបួងសួុងខាងលើនោះមាន ឯកឧត្តមម៉ុម សារឿន អភិបាល នៃភណៈអភិបាលខេត្ត និងលោក លោកស្រី ដែលជាអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងស្រុក ខណ្ឌ ឃុំសង្កាត់ ព្រមទាំងយាយជី តាជី ជាច្រើននាក់ផងដែរ នៅពេលល្ងាចក៍មានពិធីជុបលាង ពិសារភោជនាអាហារផងដែរ ដល់មន្ត្រីជុំវិញខេត្តដើម្បីឆ្លងឆ្នាំចាស់ឆ្នាំរការ ផ្លាស់ចូលឆ្នាំចរ ឆ្នាំថ្មីដល់មន្ត្រីរាជការទាំងអស់ជុំវិញខេត្តផងដែរ ៕ ដោយ ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print