ខេត្តតាកែវ ៖ ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា លោកង៉ែត ពេញ កំពុងដេកចងមុងយកភាសីុនៅក្នុងផ្សារសំរោងយ៉ោង និងកំពុងរំលោភយកចំណីផ្លូវជាតិលេខ២ធ្វើជាកន្លែងលក់ដូរនិងផ្ញើម៉ូតូ បង្ករការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលបណ្តាោលធ្វើអោយប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ០២ មានការរិះគន់យ៉ាងខ្លាំង ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្សារ សំរោងយ៉ោង បានរិះគន់ថាដោយសារតែក្រុមអាជីវករ ជាអ្នកអោយភាសីុទៅអោយលោក ង៉ែត ពេញ ជារៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ ហើយកំពុងរំលោភយកចំណីផ្លូវជាតិលេខ២ធ្វើជាកន្លែងលក់ដូរនិងផ្ញើម៉ូតូយ៉ាងចាស់ដៃ ដោះស្លែរយ៑ូមកហើយ ដោយបញ្ហាទាំងនេះ បង្ករការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលបណ្តាោលធ្វើអោយប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ០២ ពិបាកក្នុងការធ្វើដំណើរ។
ប្រជាពលពលរដ្ឋ សូមសំណូមពរលោក ភួន ឈីម អភិបាលស្រុកបាទី និងលោក អ៑ូច ភា អភិបាលនៃគណះអភិបាលខេត្តតាកែវ មេត្តាជួយពិនិត្យមើល និងមានវិធានការទប់ស្កាត់ ចៀសវាង លោក ង៉ែត ពេញ និងក្រុមអាជីករទាំងនោះ រំលោភយកចំណីផ្លូវជាតិលេខ២ ធ្វើជាកន្លែងដាក់តាំងទំនិញលក់ដូរ និងធ្វើជាកន្លែងដាក់ផ្ញើម៉ូតូបន្តទៀត នាំឲ្យមានការរិះគន់នានាពីសំណាក់មត្តិមហាជន ។
ប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ផ្សារសំរោងយ៉ោង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នត្រូវបាន លោកង៉ែត ពេញ ត្រូវបានគេដាក់ងារអោយថា ជាស្តេចក្រាញ់កំពុងរំលោភយកចំណីផ្លូវជាតិលេខ២ ធ្វើជាកន្លែងដាក់តាំងទំនិញលក់ដូរ និងធ្វើជាកន្លែងដាក់ផ្ញើម៉ូតូយ៉ាងរលូត រាប់សិបឆ្នាំមកហើយ មិនដឹងថា អាជ្ញាធរឃុំត្រពាំងសាប ក៍ដូចជា អាជ្ញាធរស្រុកបាទី ដឹង ឬ មិនដឹង ឬ ដឹងហើយ ធ្វើមិនដឹងនោះ ទេ បានជាបណ្តែតបណ្តោយឲ្យក្រុមអាជីវកម្មទាំងនេះ ធ្វើព្យុះ ធ្វើភ្លៀងបែបនេះ…?
ពាក់ពន្ធ័បញ្ហារខាងលើនេះដែរ មិនអាចសុំការបញ្ជាក់ពីលោក ង៉ែត ពេញ បាននៅឡើយទេ ដោយសារទូរសព្ឌ័ចូល ជាប់រវល់។
ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ០២ កំពុងចាំមើលចំណាត់ការរបស់ លោក ភួន ឈីម អភិបាលស្រុកបាទី និងលោក អ៑ូច ភា អភិបាលនៃគណះអភិបាលខេត្តតាកែវ ទៅលើលោក ង៉ែត ពេញ ដែលកំពុងរំលោភយកចំណីផ្លូវជាតិលេខ២ ធ្វើជាកន្លែងដាក់តាំងទំនិញលក់ដូរ និងធ្វើជាកន្លែងដាក់ផ្ញើម៉ូតូ ៕ ឆ ដា