តុលាការ​ផ្តន្ទា​ទោស​បុរសជនជាតិអ៊ុយក្រែនម្នាក់​ដាក់​ពន្ធនាគារ៧ឆ្នាំពីបទ​រំលោភ​សេពសន្ថវៈ​

ចែករំលែក៖

ភ្នំពេញ​ ៖ ​បុរសជនជាតិអ៊ុយក្រែនម្នាក់ធ្លាប់ចាប់រំលោភ​សេពសន្ថវៈ​លើនារីរងគ្រោះម្តងរួចមកហើយតែបាននារីរងគ្រោះលើកលែងមិនប្រកាន់​ ។ ប៉ុន្តែ​ចុងក្រោយនៅតែប្រព្រឹត្តទៀត​ ទើប​នារីរងគ្រោះដាក់ពាក្យប្តឹងតែម្តង។

បុរសជនជាតិអ៊ុយក្រែនរូបនេះឈ្មោះknia zhya​Mykola​អាយុ៥០ឆ្នាំ​ កាន់លិខិតឆ្លងដែនលេខEK242806ចុះថ្ងៃទី៥ខែមិថុនាឆ្នាំ២០០៩បានត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំពីបទរំលោភ​សេពសន្ថវៈ​ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១១។

តាមសាលក្រមព្រហ្មទណ្ឌលេខ៩៤”ក្រ៣ឡ”បានបញ្ជាក់ថានៅអំឡុងឆ្នាំ២០១១នារីរងគ្រោះវ័យ២២ឆ្នាំធ្វើការនៅហាងម្ហូបចិនផ្នែករត់តុបានជួបជាមួយបុរសជនជាតិអ៊ុយក្រែន។ពេលនោះបុរសជនជាតិអ៊ុយក្រែនបានប្រាប់ថាមានការងារ​ឱ្យ​នាងធ្វើដោយទទួលប្រាក់ខែ៣០០ដុល្លារក្នុងមួយខែហើយបានណាត់ជួបនាងនៅសណ្ឋាគារណាហ្គាវើល។ពេលទៅជួបគេ​ឱ្យ​នាងចូលក្នុងបន្ទប់។បន្ទាប់មកបុរសជនជាតិអ៊ុយក្រែនស្ទុះបិទទ្វារចាក់សោររួចមកចាប់ខ្ទប់មាត់នាងហើយចាប់​សម្រាត​ខោអាវនាងរួចចាប់រំលោភ​សេពសន្ថវៈ​រហូតបានសម្រេចហើយបានបញ្ចុះបញ្ចូលនាងថានឹងទទួលខុសត្រូវយកនាងធ្វើជាប្រពន្ធតែក្រោយមកបុរសជនជាតិអ៊ុយក្រែនបានគេចខ្លួនបាត់តែម្តង។

សាលក្រមនេះបានបញ្ជាក់ទៀតថាបន្ទាប់ពីតុលាការបានប្រកាសសាលក្រមកំបាំងមុខរួចហើយបុរសជនជាតិអ៊ុយក្រែនបានដាក់ពាក្យប្តឹងជំទាស់។ប៉ុន្តែពេលបើកសវនាការម្តងទៀតបុរសជនជាតិអ៊ុយក្រែនមិនបានចូលរួមទេទើបតំណាងអយ្យការសន្និដ្ឋានថាអវត្តមានដោយគ្មានមូលហេតុនិងមិនបានបង្ហាញអំពីផលលំបាកដែលមិនអាចចូលរួមបាន។

ក្រោយពីបានពិនិត្យពិចារណានិងពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយតុលាការបានប្រកាសតម្កល់សាលក្រមផ្ត្ទាទោសបុរសជនជាតិអ៊ុយក្រែនដាក់ពន្ធនាគារ៧ឆ្នាំដដែល៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print