ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួន កូនស្រីចិត្តតិរិច្ឆាន លើកដៃកាប់សម្លាប់ឪពុកខ្លួនឯង ខឹងបាត់លុយ៣០០០រៀល ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម” ដែលប្រព្រិត្តនៅ ភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ឲផ្តន្ទាទោសពី១០(ដប់)ឆ្នាំទៅ១៥(ដប់ប្រាំ)ឆ្នាំ។
ជនត្រូវចោទមានឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។
សូមជម្រាបថា ហេតុការណ៍កាប់សម្លាប់យ៉ាងសាហាវឃោរឃៅនេះបានកើតឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ឯម សារឿន ភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ជនរងគ្រោះ០១នាក់ឈ្មោះ ឯម សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។
លោកស្នងការបានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែលម៉ោង២រសៀល ជន
សង្ស័យបានត្រឡប់មកពីលក់ឆៃថាវ មកដល់ផ្ទះបានរាប់លុយឃេីញ ៧០.០០០រៀល ហេីយរៀបទុកនៅក្នុងកាបូបស្ពាយ។ បន្ទាប់មកបានដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែ ដែលមានស្ពាយកាបូប ជាប់និងខ្លួន ។ ប៉ុន្តែ មិនបានដេកលក់ទេ លុះមួយស្របក់ទៀតមានអារម្មណ៍ថាសង្ស័យបាត់លុយ ក៏រាប់ម្តងទៀត បានឃេីញថា លុយខ្លួនបាត់ចំនួន៣.០០០រៀល ស្រាប់តែមានកំហឹងក្នុងខ្លួន ចុកពោះ ជួនពេលឪពុកឈ្មោះឯម សារឿន បានដេីរមកដល់ផ្ទះ អង្គុយលេីគ្រែ ហេីយសម្លឹងមកកូន ភ្លាមនោះ កូនឈ្មោះ ឃុត ចន្នី បានទាញ យកកាំបិត នៅលេីគ្រែ មកកាប់ឪពុកត្រូវចំកខាងក្រោយបណ្តាល ឲ្យធ្លាក់ពីលេីគ្រែ ស្លាប់ភ្លាមតែម្តង៕ ឆ ដា