ពលរដ្ឋប៉ាឡេស្ទីននៅតែប្រមូលផ្តុំគ្នា តវ៉ាបើទោះបីអីុស្រាអែលព្រមានក្តី

ចែករំលែក៖

នៅថ្ងៃសុក្រទី៦ ខែមេសា គឺជាថ្ងៃដែលក្រុមសាសនិកអ៊ិស្លាមគោរពបូជាបួងសួង ដល់ព្រះជាម្ចាស់ ហើយពលរដ្ឋប៉ាឡេស្ទីនដែលកាន់សាសនាអ៊ិស្លាម បានប្រកាស ប្រមូលផ្តុំគ្នាជាថ្មីដើម្បីតវ៉ា បើទោះបីមានការព្រមានប្រើអំពើហិង្សា ទៅលើក្រុមបាតុករពីសំណាក់ទាហានអីុស្រាអែលក្តី។

សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨បានផ្សាយថា ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ត្រូវបាន គេរំពឹងថា នឹងប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីនៅថ្ងៃសុក្រនេះ នៅឯតំបន់ហ្គាហ្សា ជាប់ ព្រំដែន ជាមួយអុីសា្រអែល ដើម្បីបន្តការតវ៉ា Great Return March របស់ពួកគេ ដែលបាន ចាប់ផ្ដើមកាលពីថ្ងៃទី៣០ ខែមីនា ជាមួយ មនុស្សច្រើនជាង ៣០,០០០នាក់ ត្រូវបាន បង្រ្កាបយ៉ាងសាហាវ ពីកងទ័ពអុីស្រា អែល។

បាតុកម្មតវ៉ាកាលពីថ្ងៃ៣០ ខែមីនា កន្លងទៅ ត្រូវបានអុីសា្រអែលចាត់ទុកថា ស្ថិតក្រោមបញ្ជារបស់ក្រុមហាម៉ាស់ ខណៈបាតុកម្មនេះ ក៏ត្រូវបានគេរំពឹងដែរថា នឹងបន្តរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។ ជុំវិញភាពតានតឹងនេះដែរ ថ្លែងប្រាប់ Sputnik អ្នកនិពន្ធសៀវភៅ អុីស្រាអែលម្នាក់ លោក មីកូ ភែឡេដ (Miko Peled) បានគូសបញ្ជាក់យ៉ាង ដូច្នេះថា «ប្រជាជនប៉ាឡេស្ទីនត្រូវបាន សម្លាប់តាមគ្រប់មធ្យោបាយ ក្នុងនោះរួមមានទាំងការបាញ់សម្លាប់ ទាំងនៅពេល កំពុងដេកនៅលើគ្រែរបស់ពួកគេ ឬដោយ សារគ្រាប់បែកធ្លាក់ពីលើមេឃ ឬ ការខ្វះ ខាតទឹក និងដោយសារជំងឺផ្សេងៗ។ ពួកគេបានកនឹងកំពុងត្រូវបានសម្លាប់ផងដែរ នៅពេលពួកគេធ្វើបាតុកម្មតវ៉ា ពោលបើ និយាយឱ្យចំទៅ ប្រជាជនប៉ាឡេស្ទីន ត្រូវបានគេសម្លាប់ ពីព្រោះតែពួកគេជាជនជាតិប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីន១៥នាក់បានស្លាប់ និង ១,៥០០នាក់បាន រងរបួស នៅក្នុងបាតុកម្មនៅឯតំបន់ ហ្គាហ្សា ជាប់ជាមួយព្រំដែនអុីស្រាអែល កាលពីថ្ងៃទី៣០ ខែមីនា៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print