ខេត្តរតនគិរី ៖ ម្តាយក្មេងស្រីរងគ្រោះបានមកប្តឹងសមត្ថកិច្ចនៅវេលាម៉ោង៨ .២០នាទីព្រឹក ថ្ងៃសុក្រ៦រោចខែចេត្រឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ថាកូនស្ររបស់ត្រូវបានឪពុកចុងត្រូវជាប្តីរបស់ខ្លួនចាប់រំលោភសេពសន្ធវៈបានសំរេចជាច្រើនលើកហើយគេចខ្លួនបាត់នៅពេលបែកការណ៍។
ហេតុកានះបានកើតឡើងនៅវេលាម៉ោង៦.១៥នាទីល្ងាចថ្ងៃព្រហស្បតិ៍៥រោច ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី៥ខែមេសាឆ្នាំ២០១៨ស្ថិតក្នុងចំការម្រេចក្បែរគុម្ពចេកនៅក្នុងភូមិជ្រៀកឃំុលុងឃុងស្រុកបរកែវខេត្តរតនៈគិរី។
ក្មេងស្រីរងគ្រោះជាអនិតិជនឈ្មោះសាំង ចន្ទ្រា អាយុ១១ឆ្នាំជនជាតិខ្មែរ (ត្រូវជាកូនដើម)។
ជនសង្ស័យឈ្មោះ នួន សាំង
ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិខ្មែរ(ត្រូវជាឪពុកចុង)មានទីកន្លែងកំណើតភូមិផ្សាដំបង់ឃុំដើមដូងស្រុកទូកមាសខេត្តកំពតមកស្នាក់នៅធ្វើចំការក្នុងភូមិឃុំកើតហេតុខាងលើ។
បន្ទាប់ពីទទួលបណ្តឹងកំលាំងនាញបានចុះទៅពិនិត្យកន្លែងកើតហេតុនិងនាំយកជនរងគ្រោះទៅពិនិត្យធ្វើកោស្យវិច្ច័យនៅមន្ចីរពេទ្យបង្អែកខេត្ត។
ប្រភពបានឱ្យដឹងថាជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពរំលោភរួចដឹងបែកការក៏បានរត់គេចខ្លួនបាត់ភ្លមៗនៅល្ងាចកើតហេតុនោះតែម្តង។
ប្រភពពីម្តាយក្មេងរងគ្រោះបានឱ្យដឹងថាគាត់មានការសង្ស័យថាឪពុងចុងត្រូវជាប្តីេបស់ខ្លួននោះបានរលោភកូនស្រីជាច្រើនលើកមកហើយទើបគាត់តលួចតាមដានក៏ទៅទាន់ឃើញប្តីរបស់ខ្លួនកំពុងរលោភកូនស្រីនៅក្បែរគុម្ពចេការក្នុងចំការនោះតែម្តងហើយប្តីក៏ស្ទុះងើបលើកខោរត់គេចខ្លួនបាត់តែម្តង។
លុះព្រឹកឡើងថ្ងៃបន្ទាប់ទើបគាត់នាំកូនស្រីមកប្តឹងសមត្ថកិច្ចនៅអធិការដ្ឋានស្រុកបរកែវដើម្បីតាមរកចាប់ខ្លួនត្រូវជាប្តីនិងត្រូវជាឪពុកចុងនោះមកប្តន្ទាទោសទៅតាមច្បាប់។
ហើយកំលាំងជុំនាញស្រុកក៏ធ្វើកំណត់ហរតុបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ ដោយៈជីវន្ត