ឃាត់ឈ្មួញវៀតណាមទិញគោក្របីម្នាក់ ពាក់ព័ន្ធចរាចរណ៍រូបបិយវត្ថុនិងរូបបិយបណ្ណក្លែងក្លាយ

ចែករំលែក៖

ខេត្តស្វាយរៀង : បុរសសង្ស័យជាជនជាតិវៀតណាមដែលជាឈ្មួញទិញគោក្របីម្នាក់ ត្រូវបានសមត្ថកិច្ចហៅ មកសាកសួរ និងឈានដល់ការឃាត់ខ្លួន កាលពី
ថ្ងៃព្រហស្សត៍ ០៥ កើត ខែចេត្រ ឆ្នាំច សំរិទ្ធិសក័ ព ស ២៥៦២  ត្រូវថ្ងៃទី ១៩  មេសា ២០១៨ ក្នុងករណីករណីចរាចរណ៍រូបបិយវត្ថុ និងរូបបិយបណ្ណក្លែងក្លាយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ៣នាក់ជាម្ចាស់ក្របី។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយកាសែតនគរវត្តដឹងថាជនសង្ស័យដែលឃាត់ខ្លួនតាមពាក្យបណ្ដឹងមានឈ្មោះ លី ហ្វៀងខាង
អាយុ ៥២ ជនជាតិវៀតណាម មានលំនៅភូមិ ឡុងហ៊ឹង ឃុំឡុងធឹង ស្រុកប៊េនកូវខេត្តតៃនិញប្រទេសវៀតណាមព្រមទាំងដកហូតលុយដុល្លារក្លែងក្លាយជាប់ខ្លួនចំនួន២០០ដុល្លារផងដែរ។

ចំណែកម្ចាស់សត្វគោក្របីដែលរងគ្រោះ មានឈ្មោះ ស្រី ស៊ន់ ភេទប្រុសអាយុ៥២ឆ្នាំ ទី២ ឈ្មោះ ស្រី វៀន ភេទប្រុសអាយុ៦៥ឆ្នាំ  ៣ ឈ្មោះ ចាន់ សារឿន ភេទស្រី អាយុ ៦៣ ឆ្នាំ ដោយអ្នកទាំង៣នាក់ មានទីលំនៅ ភូមិ វាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ម្ចាស់ក្របីបានប្រាប់សមត្ថកិច្វថា កាលពីថ្ងៃទី១៨ មេសា ២០១៨  ពួកគាត់ បានលក់ក្របីចំនួន ០២ ក្បាលនិងគោ ចំនួន ០១ ក្បាល  លក់ទៅអោយ ឈ្មោះ ជនសង្ស័យឈ្មោះលី ហ្វៀងខាង ភេទប្រុស
អាយុ ៥២ ជនជាតិវៀតណាម មានលំនៅភូមិ ឡុងហ៊ឹង ឃុំឡុងធឹង ស្រុកប៊េនកូវ ខេត្តតៃនិញ
តំលៃ ២៣០០ ដុល្លា ដោយពេលប្រគល់លុយគឺអោយសុទ្ធតែលុយដុល្លាអាមេរិចទាំងអស់ ។

ប្រភពបន្តថាលុះដល់ថ្ងៃទី១៩ មេសា ២០១៨ ពួកគាត់ទាំង៣ទើបដឹងថា ប្រាក់ដុល្លាដែលជនសង្ស័យប្រគល់អោយសុទ្ធតែក្លែងក្លាយទាំងអស់ ទើបដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏រដ្ឋបាលតែម្ដង។

បន្ទាប់ពីទទួលព័ត៏មានភ្លាមសមត្តកិច្ច មូលដ្ឋានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ហើយ ពិនិត្យឃើញថាប្រាក់ចំនួន ២០០០ ដុល្លា គឺសុទ្ធជា ប្រាក់ក្លែងក្លាយ ទាំងអស់ ទើបសមត្ថកិច្ចអោយ ម្ចាស់ក្របី ទំនាក់ទំនងតាមក៏ទូរសព្ឌ័ ទៅជនសង្ស័យឡើងមកយកក្របី  មួយក្បាលទៀត ខណះជនសង្ស័យមកដល់ សមត្ថកិច្ចមូលដ្ឋានក៏បាននាំខ្លួនមក ធ្វើការសាកសួ នៅប៉ុស្ត៏រដ្ឋបាល ហើយនៅពេលនោះសមត្ថកិច្ចត្រួត
ពិនិត្យ លើខ្លួនជនសង្ស័យ ក៏ឃើញមាន ប្រាក់ដុល្លាក្លែងក្លាយ ចំនួន ២០០ ដុល្លា ទៀត ។  សរុបប្រាក់ក្លែងក្លាយដែលសមត្តកិច្ចដកហូតបាន គឺ ២២០០ ដុល្លារផងដែរ ។

បច្ចុប្បន្ន សមត្តកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print