ខេត្តក្រចេះ ៖ អំពើហិង្សាដោយចេតនា បង្កឡើងដោយកូនប្រសារ ខណៈទាស់ពាក្យសំដីគ្នាបានច្រានឪពុកក្មេកទម្លាក់ពីលើគ្រែបោកក្បាលចំគល់ឈើរងរបួសធ្ងន់ ក្រោយមកបានស្លាប់ ។
ហេតុការណ៍អំពើហឹង្សារនេះបានកើតឡើងនៅវេលាម៉ោង១៥.០០នាទីថ្ងថ្ងៃអង្គារ៍៣កើតខែពិសាខឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨នៅចំណុចស្រែរយ៉ាភូមិត្នោតឃុំស្រែជេះស្រុកសំបូរខេត្តក្រចេះ។
ប្រភពពីនគបាលស្រុកសំបូរបានឱ្យដឹងថាអំពើហឹង្សារនេះបង្ករឡើងដោយឈ្មោះស៊ូ ចេត ភេទប្រុសអាយុ៣២ឆ្នាំជនជាតិមិលមានទីលំនៅភូមិឃុំកើតហេតុខាងលើដែលបានច្រានឪពុកក្មេកឈ្មោះព្លូតតូប ភេទប្រុសអាយុ៧៨ឆ្នាំជនជាតិក្រោលឱ្យធ្លាក់ពីលើគ្រែរហើយបោកក្បាលចំទៅនិងគល់ឈើបណ្តាលអោយសន្លប់។ ខណៈជនរងគ្រោះឈ្មោះព្លូត តូប នោះស្ទុះមកវាយខ្លួន (ឈ្មោះស៊ូ ចេត) ជាកូនប្រសារ។ លុះស្អែកឡើងវេលាម៉ោង១២.៣០នាទីថ្ងៃពុធ៤កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ឈ្មោះព្លូតតូបត្រូវជាឪពុកក្មេកនោះក៏បានស្លាប់តែម្តង។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែជេះក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តច្រចេះចាត់ការតាមនិតិវិធីច្បាប់៕ ដោយៈជីវន្ត