ជនជាតិចិនបើកបររថយន្តលឿនពេករេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងរងរបួសស្រាល

ចែករំលែក៖

ខេត្តរតនគិរី​ ៖ រថយន្តធុនត្រាមួយគ្រឿងបានធ្លាក់ផ្លូវក្រឡាបផ្ងារជើងឡើងលើដោយសារជនជាតិចិនម្នាក់បើកបរក្នុងល្បឿនលឿនពេកបាត់ម្ចាស់ការប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនិងអ្នកដទៃរងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ កើតឡើង​នៅ​វេលាម៉ោង៧.១០នាទីព្រឹកថ្ងៃអាទិត្យ៨កើតខែពិសាខឆ្នាំចសំរឹទ្ធស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិសាយ៉ស់ឃុំកាឡែងស្រុកលំផាត់ខេត្តរតនគិរី​។

មន្ត្រីនគរបាលឃុំកាឡែង បានឲ្យដឹងថាអ្នកបើកបរឈ្មោះ លី គីងហួរ ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិចិន រងរបួសស្រាល មុខរបរបុគ្គលិកក្រុមហ៊ុនជីងសុងរីបើករថយន្តម៉ាកធុនត្រាពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ២AP-៣៩១៣ស្នាក់នៅក្នុងក្រុមហ៊ុនជីងសុងរីស្ថិតនៅភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បើកបរក្នុងទិសដៅពីកើតទៅលិចមិនមានអ្នករួមដំណើរនៅក្នុងរថយន្តនោះទេ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះមកត្រួតពិនិត្យឃើញហើយក៏ត្រឡប់ទៅវិញហើយម្ចាស់បានជួលរថយន្តស្ទួចមកស្ទួចយកទៅជួសជុលដោយខ្លួនឯង៕ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print