ខេត្តកំពង់ធំ ៖ រថយន្ដបែកកង់រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាម៉ោងវេលាម៉ោង២១.៣០នាទី ថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ស.ព២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ភូមិប្រសាទ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្តាលឲ ស្លាប់បុរសម្នាក់ស្លាប់និង បុរស០២នាក់រងរបួសស្រាល។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯង គឺរថយន្តម៉ាកឡិចស៊ិស ពណ៌ទឹកមាស ផ្លាកលេខគ្មាន(បើកបរពីកើតទៅលិច) ដោយឈ្មោះ លឹម.ចាន់រឹទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(ស្លាប់នៅមន្ទីរពេទ្យភ្នំពេញ) អ្នករួមដំណើរ០២នាក់ :
១- ឈ្មោះ ហ៊ា.រឹទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត ខាងលើ(របួសស្រាល) ។
២-ឈ្មោះ ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ ថ្នល់បែក ឃុំត្រពាំងឫស្សីុ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសស្រាល) ។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូល វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ដើម្បីរក្សាទុក៕ ប៊ុនរិទ្ធី