ខេត្តកំពង់ធំ ៖ មនុស្សវិកលចរឹកដុតបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(ដុតផ្ទះ) មួយខ្នង ឆេះខ្ទេចកាលពី វេលាម៉ោង៩និង២០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ផ្ទះទំហំ4×5ម៉ែត្រ ប្រក់ស្លឹកជញ្ចាំងក្ដារ រនាបក្រាលក្ដារ (ម្ចាស់ផ្ទះ)ឈ្មោះ ឃ្លោក ធួក ភេទ ប្រុស អាយុ៤៣ឆ្នាំ និង ប្រពន្ធឈ្មោះ ម៉ៃ ថុល អាយុ៤២ឆ្នាំនៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍។
ជនសង្ស័យឈ្មោះ រឿន ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិ-ឃុំកើតហេតុ(ជាមនុស្សវិកលចរិក)។
មុនពេលកើតហេតុជនរងគ្រោះទៅធ្វើការនៅឃុំទំរីង ស្រុកសណ្ដាន់ ដោយបិទទ្វារចាក់សោរផ្ទះទុកចោលគ្មានមនុស្សនៅ ចំណែកឯជនសង្ស័យ មានសតិមិនគ្រប់ដើរទៅលេងនៅផ្ទះខាងលើហើយបានយកភ្លើងដុតផ្ទះនោះតែម្ដង។
ចំពោះសម្ភារ:ខួចខាតមិនទាន់អាចកំណត់បាន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ចំពោះជនសង្ស័យ ត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏៕ ប៊ុនរិទ្ធី