សៀមរាប ៖ ពលរដ្ន ប្រទះឃើញមនុស្ស២នាក់បានស្លាប់ សង្ស័យខ្យល់គរ នៅខេត្តសៀមរាប ២ករណីផ្សេងគ្នា ។ ករណីទី១ ៖ វេលាម៉ោង១២ ថ្ងៃទី២៣ ខែមេសាឆ្នាំ២០១៨ ព្រះសង្ឃបានប្រទះឃើញសាកសព នៅចំណុចរោងម៉ាស៊ីនភ្លើងវត្តគោល ស្ថិតក្នុងភូមិគោល ឃុំគោល ស្រុកអង្គរជុំ ជនរងគ្រោះឈ្មោះ ឈិន ឆូន ភេទបុរស អាយុ៣៦ឆ្នាំ រស់នៅភូមិដូនម៉េវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប មូលហេតុ ផឹកស្រាស្រវឹង ខ្យល់គរ។
ករណីទី២ ៖ ថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹក មានករណីដេកស្លាប់ នៅចំណុចភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានធ្វើកុសលវិច្ច័យរួចសន្និដ្ឋានមូលហេតុទាំង២ករណីខាងលើ ពិតជាខ្យល់គរស្លាប់ ព្រោះលើសាកសពគ្មានស្លាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ រួចប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី