អតីតប្រធានាធិបតីអាមេរិក George HW. Bush បញ្ជូនចូលមន្ទីរពេទ្យ Houston

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក George HW. Bush កាលពីថ្ងៃចន្ទ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Houston សម្រាប់ព្យាបាលការឆ្លងមេរោគដែលបានរាលដាលដល់ឈាមរបស់គាត់ មួយថ្ងៃបន្ទាប់ពីពិធីបុណ្យសពរបស់លោកស្រី Barbara Bush ដែលជាប្រពន្ធរបស់គាត់រស់នៅជាមួយគ្នា៧ទសវត្សរ៍។

អ្នកនាំពាក្យលោក Jim McGrath បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកGeorge HW. Bush អាយុ 93 ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Houston Methodist Hospital កាលពីថ្ងៃអាទិត្យ ។ លោក Bush ត្រូវបានគេឃើញនៅលើកៅអីរុញមួយកាលពីថ្ងៃសៅរ៍ នៅឯពិធីបុណ្យសពប្រពន្ធរបស់គាត់ ជាអតីតលោកជំទាវទី១របស់សហរដ្ឋអាមេរិក ដែលបានស្លាប់កាលពីថ្ងៃអង្គារ ។ ពួកគេទាំងពីរនាក់បានរៀបការអស់រយៈពេល 73 ឆ្នាំមកហើយ។

លោក McGrath បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: គាត់កំពុងឆ្លើយតបនឹងការព្យាបាល ហើយហាក់ដូចជាបានធូរស្រាលឡើងវិញ។

លោក Bush ជាអតីតប្រធានាធិបតីអាមេរិកដែលនៅមានជីវិតយូរជាងគេរបស់ប្រទេសនេះ បានបម្រើតួនាទីជាប្រធានាធិបតីមួយអាណត្តិនៅក្នុងការិយាល័យ Oval ពីឆ្នាំ 1989 ដល់ឆ្នាំ 1993 ។ លោកត្រូវបានបញ្ជូនទៅកានមន្ទីរពេទ្យដដែលនេះកាលពីមួយឆ្នាំមុន ដើម្បីព្យាបាលជំងឺក្អក ដែលក្រោយមកត្រូវបានគេធ្វើរោគវិនិច្ឆ័យថា ជាជំងឺរលាកសួតស្រាល។

លោក Bush គឺជាឪពុករបស់អតីតប្រធានាធិបតីសាធារណរដ្ឋ លោក George W. Bush ដែលបានបម្រើការងារពីរអាណត្តិចាប់ពីឆ្នាំ 2001 ដល់ឆ្នាំ 2009 និងអតីតអភិបាលរដ្ឋផ្លរីដា លោក Jeb Bush ដែលមិនបានទទួលតំណែងជាបេក្ខជនគណបក្សសាធារណរដ្ឋឆ្នាំ 2016 ៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print