កំពង់ធំៈ កសិករម្នាក់ ត្រូវរន្ទះបាញឆក់យកជីវិតបណ្តា លឲ្យស្លាប់កណ្តាលវាស្រែភ្លាមៗយ៉ា ងអាណោចអាធ័ម ខណៈ ពេលដែលកំពុងព្រួសស្រូវ ហេតុការណ៍នេះបានកើតឡើង នៅវេលា ម៉ោង១៦.៣០នាទី ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៨ នៅចំនុចត្រពាំងញ៉ុង ខាងជើងភូមិ ឃុំ ឬស្សី ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ច មុនពេលកើតហេតុ មានរន្ទះមានភ្លៀងផ្គរ មួយមេយ៉ាងខ្លាំង បណ្តាលឲ្យរន្ទះបាញ់បីគ្រាប់ គ្រាប់ទី៣ ទើបត្រូវជនរងគ្រោះតែម្តង ជនរងគ្រោះត្រូវ បានគេស្គាល់ឈ្មោះ ញ៉ែម គីម ភេទ ប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ ចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក កែវ សាលី នាយរងប៉ុស្ត៏រដ្ឋបាល ឃុំចុងដូង បានឲ្យដឹងថា ក្រោយពីកើតហេតុ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ថា មានករណីរន្ទះបាញ់បណ្តាលឲ្យមា នមនុស្សស្លាប់ លោកបានដឹកនាំកម្លាំងចុះ ទៅពិនិត្យកន្លែងកើតហេតុភ្លាមៗ ព្រមទាំងធ្វើកុសលវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសា រគ្រាប់រន្ទះពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។
លោក កែវ សាលី បានផ្តាំផ្ញើរដល់ប្រជាកសិករទាំ ងអស់ ឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែជារដូវក្តៅ អាចមានភ្លៀងផ្គររន្ទះ នៅពេលមានភ្លៀងឲ្យរកទីសុវត្តិភាព ដើម្បីបញ្ជៀសគ្រោះ ថ្នាក់បាន ៕ប៊ុនរិទ្ធី