ភ្នំពេញ ៖ រថយន្តកូរ៉េ២តោនកន្លះកែច្នៃដឹកលើទំងន់បើកបរក្នុងល្បឿនលឿនបុករះម៉ូតូ៤គ្រឿងបណ្តាលអោយមនុស្ស១ម្នាក់ស្លាប់និង២នាក់រងរបួសឆ្ងន់ស្រាលកាលពីវេលាម៉ោង៣និង១៥នាទីថ្ងៃទី២៤នៅតាមបណ្តោយផ្លូវលេខ២៧១ភូមិសន្សុំកុសល់៥សង្កាត់បឹងទំពុន១ខណ្ខមានជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះដែលជិះម៉ូតូឌុបពីខាងក្រោយបណ្តលអោយស្លាប់ឈ្មោះ យ៉ាន ផល្លា ភេទប្រុសអាយុ៣០មាន្រុកកំណើតនៅភូមិលេខ៩ឃុំពោធិបានស្រុកកោះធំខេត្តកណ្តាល។
អ្នកបើកម៉ូតូមានឈ្មោះ ចាន់ វណ្ណនីភេទប្រុសអាយុ៣៧ឆ្នាំស្នាក់នៅម្តុំបឹងឈូកខណ្ខសែនសុខរងរបួសស្រាលបានប្រាប់អោយដឹថាគាត់បានដឹកជនរងគ្រោះពីម្តុំវត្តអង្គតាមិញទៅបេនឡាន្បារអំពៅស្រាប់តែមកដល់កន្លែងកើតហេតុក៏មានរថយន្តកូរ៉េមួយគ្រឿងដែលបានបើកពីជើងទៅត្បួងស្របទិសគ្នាស្របដែលមានថយន្តបានបត់នៅខាងមុខក៏មកបុករះលើម៉ូតូដែលមានចតនៅតាមលើផ្លូវហើបានមកបុកគៀរម៉ូតូរបស់គាត់បណ្តាលអោយអ្នកអង្គុយនៅពីខាងក្រោយបានធ្លាក់ពីលើម៉ូតូហើយចូលល្រោមរថយន្តអូសជាង១០ម៉ែត្រទើបរថតន្តនោះឈប់។
រថយន្តដែលបង្ករមានស្លាកលេខ៣C: 2829 ពណ៍សដឹកឥវ៉ាន់ពីខេ្តកំពង់ចាមមកដាក់អោយឃ្លាំងនៅម្តុំផ្សារដើមថ្កូវ។
ម៉ូតូដែលរងគ្រោះដោយរថយន្តបុករះនោះមានហុងដាឌ្រឹមសង់សេ១២៥សេរី011មានស្លាកលេខភ្នំពេញ1BA:5043 និងហុងដាសេរី១១០(សង់បុិច)មានស្លាកលេខភ្នំពេញ1BN:7994ពណ៍ខ្មៅនិងមួយគ្រឿងទៀតម៉ាកហុងដាសេ១១០(វ៉េវអាំងហ្វា)មានស្លាកលេខបាត់ដំបង1L:5487ពណ៍ខ្មៅ។
ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ដោយប្រជាពលរដ្ឋបានឃាត់ខ្លួនបានព្រូម្នាក់ឈ្មោះ ម៉េង លីន ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរព្រូឡានស្នាក់នៅភូមិត្រឿងឃុំត្រឿងស្រុកព្រៃឈរខេត្តកំពង់ចាមឃាត់ខ្លួនមកសួរនាំនៅប៉ុស្តិនគរបាលបឹងទំពុន១។
ចំណែកសពត្រូវបានយកមកតម្កល់នៅក្នុងវត្តសន្សុំកុសល់រងចាំសមត្ថកិច្ចទំនាក់ទំនងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយពីកើតហេតុម៉ូតូនឹងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងត្រង់ចំណុចកើតហេតុរួចប្រគល់អោយមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ៕