ភ្លៀងកក់ខែមួយមេធំលាយឡំផ្គរន្ទះបានបាញ់ផ្ទះប្រជាពលរដ្ឋមួយកន្លងតែ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេះ

ចែករំលែក៖

ខេត្តរតនគិរី: ភ្លៀងកក់ខែមួយមេលាយឡំផ្គរន្ទះយ៉ាងខ្លាំង ហើយត្រូវបានបាញ់ទៅលើផ្ទះប្រជាពលរដ្ឋមួយកន្លែង ខណ:ម្ចាស់ផ្ទះកំពុងដេកលង់លក់ ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះ ឬបាត់បង់អាយុជីវិតនោះឡើយ គ្រាន់តែមានការខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះខ្លះៗប៉ុណ្ណោះ ។

ហេតុការណ៍គ្រោះធម្មជាតិភ្លៀងផ្គរន្ទះនោះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ សៃ ឡនស្ថិតនៅក្នុងភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី ។

ប្រភពពីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៃ ឡន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិទំពួន មុខរបរកសិកររស់នៅភូមិឃុំ កើតហេតុខាងលើ ។

នគរបាលបន្តថា ក្នុងហេតុការណ៍នោះបានខូចខាតសម្ភារ:មួយចំនួនរួមមាន៖ ទូរស័ព្ទដៃម៉ាកសាំស៊ុង០១គ្រឿង អំពូលភ្លើង ០៦ព្រីភ្លើង០៤បារ៉ែតភ្លើង ០១និងខ្សែភ្លើងមួយចំនួនទៀតផងដែរ៕ ជី វន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print