រថយន្តTACOMA១គ្រឿងបើកបុកសត្វគោ១ក្បាលខ្ទាតជាង៥០ម៉ែត្រ ងាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ សត្វគោញី១ក្បាលបានងាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណះសត្វគោនោះបានរត់ឆ្លងផ្លូវហើយក៍ត្រូវរថយន្តTACOMA១គ្រឿងបើកក្នុងល្បឿនលឿនហើយចាប់ហ្វាំងមិនទាន់បុកពេញទំហឹងចំណែករថយន្តរងការ ខូច ខាតផ្នែកខាងមុខយ៉ាងតំណំប៉ុន្តែសំណាងល្អអ្នកបើកបរមិនរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង១៤និង៣៥នាទីរសៀល តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ(១០១៩) ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តTACOMA១គ្រឿងព័ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AR.3020 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុស្រាប់តែមានសត្វគោញី១ ក្បាលបានរត់ចេញពីក្នុងភូមិពីលិចទៅកើតឆ្លងផ្លូវធ្វើអោយអ្នកបើកបររថយន្តជាន់ហ្វាំងមិនទាន់ក៍ជ្រុលទៅនិងសត្វគោនោះខ្ទាតជាង៥០ម៉ែត្របណ្តាលអោយសត្វគោនោះភភ្លាមៗចំណែករថយន្តរងការខូចខាតយ៉ាងតំណំនិងផ្ទុះពោងចេញប៉ុន្តែសំណាងល្អអ្នកបើកបរមិនរងរបួស។

ក្រោយកើតហេតុក៍នគរបាលមូលដ្ឋាននិងនគរបាលចរាចរខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុដើម្បីរក ម្ចាស់គោមកដោះស្រាយគ្នាជាមួយនិងម្ចាស់រថយន្តប៉ន្តែដោយសារតែរកម្ចាស់គោមិនឃើញសមត្ថកិច្ចបានបង្កើត គណះកម្មការចំរុះហើយហៅអ្នកកុងសុីកាប់គោមកទិញសត្វគោនោះដើម្បីយកប្រាក់អោយទៅម្ចាស់រថយន្តយកទៅជុសជុលដោយខ្លួនឯង។

ក្នុងនោះដែសមត្ថកិច្ចសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានចិញ្ចឹមសត្វគ្រាប់ប្រភេទត្រូវមើលចងខ្សែវាអោយបានត្រឹមត្រូវផងជៀសវាងកុំអោយមានហេតុដូចជាករណីខាងលើនេះទៀត៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print