ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដឹកនាំកម្លាំង ចុះបង្រ្កាបបទល្មើសព្រៃឈើចំនួន ១១ដុំជាប្រភេទឈើអារឡាំងបួនជ្រុង(រាជកុល)។
ប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀល ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចដូងឃ្លៀង ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថា លទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការខាងលើដកហូតនូវវត្ថុតាងឈើគេអារឡាំងបួនជ្រុងដែលជនល្មើសល័កទុក(នៅក្នុងព្រៃ)ចំនួន ១១ដុំ ជាឈើប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល) ហើយវត្ថុតាងឈើខាងលើនេះមិនទាន់បានវាស់វែងនៅឡើយនោះទេ វត្ថុតាងទាំងនេះបានប្រគល់ឲ្យស្នាក់ការមន្រ្តីបរិស្ថានអភិរក្សកណ្ដាលជួរភ្នំក្រវាញ ដើម្បីរងចាំបន្តតាមនិតិវិធី៕ ដោយ បឹុម ពិន