ឧកញ៉ា​ នង​ សាវុធ​ ពាក់ព័ន្ធ​ឆបោក​ប្រាក់​ឧកញ៉ា​ តាំង​ ផេង​ប៉ោ​ ជិត​មួយ​លាន​ដុល្លារ​ ត្រូវ​តុលាការ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ​ មិនមាន​ការ​ឃាត់​ខ្លួន​ទេ

ចែករំលែក៖

ភ្នំពេញ​៖មន្ត្រី​តុលាការ​បង្ហើប​ឱ្យ​ដឹង​ថា​ ក្រោយ​ការ​សាកសួរ​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ អនុញ្ញាត​ឱ្យ​ឧកញ៉ា​ នង​ សាវុធ​ ប្រ​ធាន​ក្រុមហ៊ុន​សុវណ្ណ​ វឌ្ឍនៈ​ ត្រឡប់​ទៅ​វិញ​ ដោយ​ពុំ​មាន​ការ​ឃាត់​ខ្លួន​ទេ​ ។

ឧកញ៉ា​នង​ សាវុធ​​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៨​ ត្រូវ​បាន​​សាកសួរ​គឺ​ ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​តាំង​ ផេង​ប៉ោ​ ប្រធាន​ក្រុមហ៊ុន​កញ្ចក់​និង​ថ្នាំលាប​គ្រប់​ប្រភេទ​ ដែល​ប្តឹង​ឧកញ៉ា​នង​ សាវុធ​ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​ជិត​៨០ម៉ឺន​ដុល្លារ​អាមេរិក​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ការ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ​នេះ​ គឺ​ ដោយសារ​ភាគី​ទាំងពីរ​មាន​ការ​សម្របសម្រួល​គ្នា​ តែ​នីតិវិធី​នៅ​បន្ត​ដដែល​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print