គីមជុងអ៊ុនធ្វើដំណើរថ្មើរជើងឆ្លងព្រំដែន ទៅជួប​ពិភាក្សាជាប្រវត្តិសាស្ត្រ មិនធ្លាប់មានជិត​៧០ឆ្នាំកន្លងមក (មានវីដេអូ)

ចែករំលែក៖

នៅព្រឹកថ្ងៃទី ២៧ខែមេសា លោកគីមជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាង ដើម្បីទៅជួបពិភាក្សា ជាប្រវត្តិសាស្ត្រជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង នៅ​តំបន់ព្រំដែនស្ថិតនៅក្នុងទឹកដីកូរ៉េខាងត្បូង ។ នេះជាលើកទី​១ ដែលមេដឹកនាំកូរ៉េខាងជើង បាន ធ្វើដំណើរ ឆ្លងកាត់ព្រំដែន កូរ៉េទាំងពីរ។

លោកគីមជុងអ៊ុន និងដំណើរប្រវត្តិសាស្ត្រ ចាប់ផ្តើម នៅវេលាម៉ោង ៩និង ៣០នាទីព្រឹក (ម៉ោង ៧និង ៣០ ម៉ោងកម្ពុជា)នៅថ្ងៃទី ២៧ខែមេសា លោកគីមជុងអ៊ុន បានធ្វើដំណើរដោយថ្មើជើង ឆ្លងកាត់បន្ទាត់ព្រំដែន ប្រទេសទាំងពីរ ដើម្បីទៅជួបពិភាក្សាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអីន។

លោកម៉ូនជេអ៊ីនក៏បានទៅ ចាប់ដៃ ស្វាគមន៍​ ហើយលោកគីមជុងអ៊ុន ក៏បានកាន់ដៃ​លោក ម៉ូន​ដើរទៅកាន់ ខាងទឹកដី​កូរ៉េខាងជើងវិញ រួច កាន់ដៃ បណ្តើគ្នា​ឆ្លងកាត់បន្ទាត់ព្រំដែន ជាថ្មី ដែលជាចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ។ លោកគីមជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើង ទី​១ ក្រោយរយៈពេល ជិត ៧០ឆ្នាំ បានឈានជើងចូលដល់ទឹកដីកូរ៉េខាងត្បូង ។

មុនពេល ធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង លោកគីម ជុងអ៊ុនបានសន្យាថា នឹង ពិភាក្សាដោយ​បើកជំហរ លើបញ្ហា ដែលបង្ករឲ្យមានការរាំងស្ទះ ដល់ ទំានាក់ទំនងកូរ៉េទាំងពីរ ដើម្បីឈានដល់សន្តិភាព ស្ថេរភាព និង ឯកភាព ឧប្បទ្វីបកូរ៉េ។

លោកម៉ូនជេងអីន ហាកបីដូចជា រងគំនៀប នៅពេលដែលពិភពលោក​ទាំងមូលកំពុងតាមដាន នៅជំនួបប្រវត្តិសាស្ត្រនេះ​។ នៅមុនជំនួប លោកក៏បានទូរស័ព្ទជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំ ពីលទ្ធផលនៃជំនួប ។ ចំណែកលោកត្រាំ ក៏នឹងជួបពិភាក្សាជាមួយ លោកគីមជុងអ៊ុន នៅចុងខែឧសភា ឬដើមខែមិថុនាផងដែរ។

ជំនួបពិភាក្សាជាប្រវត្តិសាស្ត្រ ត្រូវ បាន គេចាប់អារម្មណ៍តាំងពីចំណុច តូចឡើង ក្នុងនោះមានទាំង ការធ្វើដំណើរ ការចាប់ដៃ និង វត្ថុដាក់តាំង និងកៅអីសម្រាប់កិច្ចពិភាក្សាផងដែរ ដោយក្នុងនោះមានកៅអីធំពីរ សម្រាប់មេដឹកនាំទាំងពីរ និងកៅអី តូចជាង ម្ខាង​៦ដូចគ្នា៕

លផ្ធផលនៃជំនួបពិភាក្សា​និងបន្ត Update នាពេលបន្តិចទៀត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print