កូរ៉េខាងជើងផ្លាស់ប្តូរពេលវេលារបស់ខ្លួន៣០នាទីឲ្យដូចគ្នាជាមួយកូរ៉េខាងត្បូង ជាជំហានអនុវត្តដំបូងឆ្ពោះទៅកាន់ការផ្សះផ្សា

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងនឹងផ្លាស់ប្តូរតំបន់ពេលវេលារបស់ខ្លួន 30 នាទីមុនដើម្បីតម្រង់ជាមួយកូរ៉េខាងត្បូងចាប់ពីថ្ងៃទី 5 ខែឧសភា “ជាជំហានអនុវត្តដំបូងសម្រាប់ការបង្រួបបង្រួមជាតិ និងសាមគ្គីភាព” ។

KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បាននិយាយថា វាជា “ចង្អៀតដ៏ឈឺចាប់មួយ” ដើម្បីមើលនាឡិកាពីរដែលបង្ហាញពីទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលខុសគ្នានៅលើជញ្ជាំង នៅកន្លែងជួបប្រជុំកំពូល ក្នុងអំឡុងជំនួបប្រវត្តិសាស្ត្រកាលពីថ្ងៃសុក្រ ជាមួយលោកប្រធានាធិបតី Moon Jae-in ។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ទន្ទឹមនឹងនេះ ប្រទេសចិននឹងបញ្ជូនអ្នកការទូតកំពូលរបស់រដ្ឋាភិបាលលោក Wang Yi ទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

សេចក្តីរាយការណ៍អំពីការផ្លាស់ប្តូរពេលវេលានេះ បានបញ្ជាក់ផងដែរថា លោកគីម បានសន្យាបោះបង់ តំបន់ពេលវេលាកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 2015 ដើម្បីរំលឹកខួបលើកទី៧០ឆ្នាំនៃការរំដោះរបស់ប្រទេសកូរ៉េពីការគ្រប់គ្រងរបស់ជប៉ុន បន្ទាប់ពីសង្គ្រាមលោកលើកទី២ ៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print