កណ្តាល៖នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរ បានសម្រេចចេញដីការឃុំខ្លួន កូនតិរិច្ឆានយកព្រនង់វាយឪពុកចុង កំពុងសូត្រធម៍ធ្លាយខួរស្លាប់នៅលើផ្ទះ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម” ដែលប្រព្រឹត្តនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី១០(ដប់)ឆ្នាំ ទៅ១៥(ដប់ប្រាំ) ឆ្នាំ។
ជនត្រូវចោទមានឈ្មោះ គង់ សំអឿន ហៅកៃ ភេទប្រុស អាយុ៤២ ឆ្នាំជាតិ ខ្មែរមុខរបរ កសិករ មានទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯមខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សែ កាំង ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិវៀតណាមមុខរបរកសិករ មានទីលំនៅភូមិ ជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។
សូមរំលឹកថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះសែ កាំង ភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល មុនពេលកេីតហេតុជនសង្ស័យនៅផ្ទះរបស់ខ្លួន ដែលនៅទល់មុខផ្ទះជនរងគ្រោះ (ជាឪពុកចុង) វេលាម៉ោង៥ ជាងល្ងាចឈ្មោះ គង់ សំអឿន ហៅ កៃ បានដេីរចេញពីផ្ទះកាន់ឈេីជ្រុង ប្រវែង កន្លះម៉ែត្រសំដៅមកឡេីងលេីផ្ទះឪពុកចុងភ្លាមនោះឈ្មោះយ៉ាយ ចាន់រ៉ា ភេទ ស្រី ត្រូវកូនបង្កេីតរបស់អ្នករងគ្រោះ បានស្រែកពីខាងក្រោមផ្ទះថាៈ ពុកអេីយ អាអឿនកាន់ព្រនង់ឡេីងទៅលេីផ្ទះហេីយ គាត់បានឆ្លេីយមកវិញថា:អេី មានការអី ពេលនោះគាត់កំពុងសូត្រធ៌មនៅលេីផ្ទះ ។ជាមួយនិងពេលបន្ទាន់គ្នា ឈ្មោះចាន់រ៉ា បានរត់ឡេីងតាមក្រោយជនសង្ស័យ បានឃេីញជនសង្ស័យកំពុង វាយឪពុកខ្លួនបែកក្បាលធ្លាយ ខួរ ស្លាប់បាត់ទៅ
ហេីយ។ ហេីយបាន ស្រែកហៅឲអ្នកជិតខាងជួយ។
ក្រោយពីបានវាយអ្នករងគ្រោះដែលត្រូវជាឪពុកចុង រួច ជនសង្ស័ុយបានចុះពីលេីផ្ទះ មានកាន់ព្រនុង រួចទៅអង្គុយនៅផ្ទះរបស់ខ្លួនវិញ៕ ឆ ដា