ពលរដ្ឋ​មក​ពី​៣​ភូមិ​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ទាមទារ​ផ្សេង​ ៗ​គ្នា

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត​៖​ ប្រជាពលរដ្ឋ​ ប្រមាណ​៧០​នាក់​បាន​មក​ប្រមូលផ្ដុំ​នៅ​ មុខ​សាលា​ក្រុម​ប៉ោយ​ប៉ែ​ត​ខេត្ដ​បន្ទាយ​ មាន​ជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ដើម្បី​រក​អន្ដា​គម​ន៍​ពី​អាជ្ញាធរ​ មាន​សមត្ថកិច្ច​ជួយ​រក​ដំណោះស្រាយ​ ទៅ​លើ​ក្រុមហ៊ុន​អាន​កូ​ ដែល​បាន​កាត់​ ផ្ដាច់​ចរន្ដអគ្គិសនី​និង​ជីកដី​ទប់មាត់​ទ្វារ​ ទឹក​ធ្វើ​ឱ្យ​ស្រូវប្រាំង​របស់​ពួក​គាត់​ជួប​ ហានិភ័យ​ខ្វះ​ទឹក​និង​ពលរដ្ឋ​ប្រឈម​ការ​ រស់នៅ​លើ​ដី​ត្រូវ​គេ​ជម្លៀស​ចេញ​។​

sew-231

​ក្រុម​អ្នក​តវ៉ា​មក​ពី​ភូមិ​សាមគ្គី​មាន​ ជ័យ​សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដ​បន្ទាយ​ មាន​ជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ដែល​ ពួក​គាត់​មក​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលា​ ក្រុង​ប៉ោយ​ប៉ែ​ត​នេះ​គឺ​ចង់ឱ្យ​អាជ្ញាធរ​ជួយ​ អន្ដរាគមន៍​រឿង​សន្ដិសុខ​ក្រុមហ៊ុន​អាន​កូ​ ផ្ដាច់​ចរន្ដអគ្គិសនី​លែងឱ្យ​ប្រើប្រាស់​ជា​ ច្រើន​ថ្ងៃ​មក​ហើយ​។​ តំណាង​ពលរដ្ឋ​រូប​ នេះ​បាន​បន្ដ​ថា​ រឿង​ជម្លោះ​រវាង​សន្ដិសុខ​ អាន​កូ​ ឈ្មោះ​ ប្រុស​ និង​មួ​ួ​យ​គ្រួសារ​ ដែល​សង់​ផ្ទះបាយ​នោះ​មិន​គួរ​សន្ដិសុខ​ រូប​នេះ​កាត់​ផ្ដាច់​ចរន្ដអគ្គិសនី​ឈប់​ឱ្យ​ ពលរដ្ឋ​ច្រើន​គ្រួ​សារបាន​ប្រើប្រាស់​នោះ​ ទេ​។​ ដូច្នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ពិសេស​តំណាង​ក្រុមហ៊ុន​អាន​កូ​ ដែល​ ទទួល​បាន​សិទ្ធ​ចែកចាយ​ភ្លើង​ពិនិត្យ​និង​ ផ្ដល់​ភ្ជាប់​ចរន្ដអគ្គិសនី​ឱ្យ​ពួក​បាន​ប្រើ​ ប្រាស់​ឡើង​វិញ​ផង​។​

​បើ​តាម​លោក​ សំបុត្រ​ តំណាង​ឱ្យ​ ពលរដ្ឋ​អ្នក​តវ៉ា​មក​ពី​ភូមិ​សាមគ្គី​មាន​ ជ័យ​នេះ​បញ្ជាក់​ថា​ ពួក​គាត់​មាន​ចំនួន​ ១៥​នាក់​តំណាង​ឱ្យ​១៥​គ្រួសារ​ត្រូវ​បាន​ សន្ដិសុខ​កាស៊ីណូ​ក្រុមហ៊ុន​អាន​កូ​ ឈ្មោះ​ ប្រុស​ កាត់​ផ្ដាច់​ភ្លើង​ឈប់​ឱ្យ​ប្រើ​អស់​ រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ​។​ ការ​ ផ្ដាច់​ភ្លើង​ពី​សន្ដិសុខ​ខាងលើ​នេះ​ព្រោះតែ​ សន្ដិសុខ​រូប​នេះ​បាន​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សម្ដី​ ជាមួយនឹង​គ្រួសារ​មួយ​ដែល​ត្រូវ​សន្ដិ​ សុខ​រូប​នេះ​ចោទ​ថា​បាន​សង់ផ្ទះ​បាយ​ រំលោភ​ចូល​ដី​របស់​ក្រុមហ៊ុន​។​

​ចំណែក​ប្រជាពលរដ្ឋ​មួយ​ក្រុម​មក​ពី​ភូមិ​កូន​ដំរី​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​អាន​កូ​ បាន​ចាក់​ដី​បិទទ្វារ​ទឹក​ ធ្វើ​ឱ្យ​ស្រូវប្រាំង​របស់​ពួក​គាត់​ចំនួន​ ២៥០​ហិតា​ដែល​មាន​៥០​គ្រួសារ​នោះ​ ប្រឈម​នឹង​ ស្វិត​ ក្រៀម​ ងាប់​ ដោយ​ សារ​តែ​ក្រុមហ៊ុន​ទប់ទឹក​យក​ទឹក​ទៅ​ផលិត​ទឹកបរិសុទ្ធ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​រីឯ​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​មក​ពី​ ភូមិ​-​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ដែរ​នោះ​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ដែល​ពួក​គាត់​មក​ត​ វ៉ា​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​នេះ​ ព្រោះតែ​មាន​គេ​ចង់​បណ្ដេញ​ពួក​គាត់​ ចេញ​ឈប់​ឱ្យ​រស់នៅ​លើ​ដី​ក្បែរផ្លូវ​រថ​ យន្ដ​ភ្លើង​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ​។​

​លោក​ ច​ន្ធា​ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ ក្នុងភូមិ​-​សង្កាត់​ផ្សារ​កណ្ដាល​បាន​បញ្ជាក់​ ថា​ ការ​ដែល​ពួក​គាត់​មក​តវ៉ា​មិន​ចង់​គេ​ បណ្ដេញចេញ​នេះ​បាន​ធ្វើ​ឡើង​ចំនួន​៩​ លើក​រួច​មក​ហើយ​ តែ​ពុំ​មាន​ដំណោះ​ ស្រាយ​នោះ​ទេ​។​

​គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​ការ​តវ៉ា​របស់​ ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ​ខាងលើ​នេះ​ គឺ​ប្រជាពលរដ្ឋ​មក​ពី​២​ភូមិ​មិន​ត្រូវ​បាន​ អាជ្ញាធរ​ទទួលយក​ទៅ​ដោះស្រាយ​នោះ​ ទេ​។​ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ មក​ពី​ភូមិ​កូន​ដំរី​ ត្រូវ​បាន​មន្ដ្រី​ក្រុម​ ប្រឹក្សា​ក្រុង​ប៉ោយ​ប៉ែ​ត​សន្យា​យក​សំណើរ​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ជំរាប​ លោក​អភិបាលក្រុង​ដើម្បី​ប្រជៀ​សការ​ ខូចខាត​ស្រូវប្រាំង​ដែល​កំពុង​ប្រឈម​ខ្វះ​ ទឹក​ដោយសារ​ក្រុមហ៊ុន​អាន​កូ​ ទប់​បិទ​ ទ្វារ​ទឹក​ខាងលើ​នេះ​ ៕​

sew (3)sew (1)

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print