ខេត្តព្រះសីហនុ៖ប្រភពព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាម៉ោង២៣:២០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១២៥-១២៦ ក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានរថយន្តHIGHLANDER មួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AO-4503 បើកបរដោយឈ្មោះ កែវ ផល្លី ភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅ ភូមិ១ សង្កាត់លេខ២ ក្រុង /ខេត្តព្រះសីហនុ ដឹកជនជាតិចិន១នាក់ មានទិសដៅពី ភ្នំពេញមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ បានវ៉ាជែងចូលចំណែកផ្លូវម្ខាងទៀត បានកៀររថយន្តដឹកកុងតឺន័រមួយគ្រឿងលេខ3A-0486 ហើយជ្រុលទៅបុករថយន្តដឹកកុងតឺន័រមួយគ្រឿងទៀតស្លាកលេខ3B-4172 បញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង បណ្ដាលឲ្យស្លាប់ អ្នកជិះក្នុងរថយន្តហាយឡែនឌឺទាំងអស់ ចំនួន២នាក់៖
១-ឈ្មោះកែវ ផល្លី អ្នកបើកបររថយន្ត។
២-ជនជាតិចិនឈ្មោះAn yan អាយុ២៦ឆ្នាំ។
រថយន្តទាំង៣ សមត្ថកិច្ចនគរបាលស្រុកកំពង់សិលា កំពុងចាត់ចែងស្ទូចចេញ យកមករក្សាទុកនៅអធិការដ្ឋាន។ចំណែកសាកសពជនជាតិខ្មែរត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកសាកសពជនជាតិចិនសមត្តកិច្ចកំពុងទាក់ទងស្ថានទូតសាមុី។ឆ្លាម សមុទ្រ
![](http://nkdnews.com/wp-content/uploads/2018/05/AF541919-A11B-41AB-8394-8EE991C547C5-812x768.jpeg)