ភ្នំពេញ ៖ បង្គោលភ្លើងមេនៅចំកណ្តាលទ្រូងផ្លូវណតប្រីដត្រូវបានជំនាញអគ្គិសនីកម្ពុជាបានចុះរុះរើជាបណ្តើៗហើយ បន្ទាប់ពីមានការរិះគន់នានាពីសំណាក់បងប្អូនប្រជាពលរដ្ឋ ឬ តាមបណ្តាសង្គម ហ្វេសប៊ុក គេហទំព័រ សារព័ត៍មាន និងការចុះផ្សាយតាមរយះកញ្ចក់ទូរទស្សន៍ ផ្សេងៗ អំពីបញ្ហាបង្គោលភ្លើងធំៗ នៅចំកណ្តាលទ្រូងផ្លូវ ណតប្រីដ នៃខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលកន្លងទៅបានបង្កគ្រោះថ្នាក់ចរាចរណ៍ទៅដល់អ្នកធ្វើដំណើរ បណ្តាឲ្យរបួស និងស្លាប់ជាបន្តបន្ទាប់នោះ។
លោក ទ្រី ឈុនហេង អនុប្រធានអង្គភាពបណ្តាញបញ្ជូនអគ្គិសនីកម្ពុជា ប្រាប់អ្នកសារព័ត៌មានអោយដឹង តាមរយះទូរស័ព្ទ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៨ ខែឧសភា ឆ្នាំ២០១៨នេះថា ការរុះរើខ្សែភ្លើងនេះចេញគឺធ្វើជាបណ្តើៗដើម្បីឈានដល់ការដកបង្គោលភ្លើងមេធំៗនេះចេញ។លោកបន្តទៀតថាការរុះរើនេះដែប្រើរយះពេលយូបន្តិព្រោះមិនអាចធ្វើទាំងបង្ខំបានទេព្រោះវាអាចប៉ះពាល់ដល់ការដាច់ភ្លើងមិនអាចអោយប្រជាពលរដ្ឋប្រើប្រាស់បានដូចឆ្នេះហើយយើងត្រូវធ្វើតាមតំណាក់កាលអាចប្រើពេលជិត៣ខែទើបរួចរាល់និងដកបង្គោលភ្លើងទាំងនេះចេញទាំងស្រុងតែម្តង។ លោកបញ្ជាក់ថាក្នុងការរុះរើខ្សែភ្លើងនេះដែគឺមិនមានការដាច់ភ្លើងអ្វីនោះទេ។
ចំពោះប្រជាពលរដ្ឋ បន្ទាប់ពីដឹងថា បង្គោលភ្លើងធំៗ ដែលនៅលើទ្រូវផ្លូវ ណតប្រីដ ត្រូវបានរុះរើចេញនោះ ពលរដ្ឋមានការសាទរយ៉ាងខ្លាំង ដោយសារកន្លងទៅធ្លាប់មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ដោយសារការបុកបង្គោលនេះឯង ។
សូមរំលឹកឲ្យដឹងថា កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកជាច្រើនបានរិះគន់ និងថតបង្ហោះរូបបង្គោលភ្លើង ដែលស្ថិតនៅចំទ្រូងផ្លូវសម្រាប់ធ្វើដំណើរ ហើយអ្នកខ្លះបានហៅថា បង្គោលភ្លើងមរណៈជាដើម ។ ប៉ុន្តែត្រង់ចំណុចនេះមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបកស្រាយថា ដើមឡើយបង្គោលភ្លើងនេះ គឺស្ថិតនៅគៀនផ្លូវ ប៉ុន្តែដោយសារមានការពង្រីកផ្លូវបន្ថែម ទើបបង្គោលភ្លើងនេះស្ថិតនៅចំទ្រូងផ្លូវទៅវិញ។
ចំពោះព័ត៍មាននេះ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានសុំទោសដល់អ្នកដំណើរទាំងអស់ ចំពោះករណីបង្គោលភ្លើងនេះ ហើយ ឯកឧត្តម ក៍បានមានប្រសាសន៍ថា ផ្នែកពាក់ព័ន្ធបានពិភាក្សាគ្នារួចហើយ ដោយសម្រេចថា នឹងត្រូវដកបង្គោលភ្លើងទាំងអស់នោះចេញ ចាប់ពីចន្លោះខែមេសា រហូតដល់ ខែ មិថុនា ឆ្នាំ២០១៨ ។ ប៉ុន្តែត្រូវរង់ចាំ មន្ត្រីអគ្គិសនីកម្ពុជា បង្កប់ខ្សែភ្លើងនៅក្រោមដីជាមុនសិន ហើយបន្ទាប់មក ទើបអាចដកបង្គោលភ្លើងទាំងនោះចេញបាន ៕ តុង សីហា