ប្រទេសចិនបានដំឡើងប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង និងមីស៊ីលបាញ់ពីដី ទៅលើអាកាសយ៉ាងស្ងៀមស្ងាត់ នៅតាម ទីបញ្ជាការចំនួនបី ក្នុងតំបន់សមុទ្រចិន ខាងត្បូង ។
សារព័ត៌មាន Sputnik បានឲ្យដឹងថា ប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ សារ ព័ត៌មាន CNBC ថា ប្រព័ន្ធមីស៊ីលការពារ ពីលើដី ត្រូវបានគេដំឡើងនៅតំបន់ Fiery Cross Ree, តំបន់ Subi Reef និងតំបន់ Mischief Reef នៅលើប្រជុំកោះ Spratly ក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយនេះ ។
ឧបករណ៍យោធាបន្ថែមទៀត ត្រូវបាន គេរាយការណ៍ថា ត្រូវបានគេប្រទះឃើញ តាម រូបភាពផ្កាយរណបដែលនៅជិតកោះ Woody ដែលជាកោះធំបំផុត នៃប្រជុំកោះ ប៉ារ៉ាសែល ដែលជាទីស្នាក់ការយោធារបស់ចិន ។
សូមបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង ប៉េ កាំងបានទាមទារទឹកដីចំពោះអ្វី ដែលគេ ហៅថា កោះណាន់សា ដែលគេជឿថាជា តំបន់ សម្បូរទៅដោយធនធានប្រេង និងឧស្ម័ន ។ ចំណែកប្រទេស ហ្វុីលីពីន កោះតៃវ៉ាន់ ម៉ាឡេស៊ី ប្រ៊ុយណេ និងប្រទេស វៀតណាមវិញ ក៏ជាដៃគូប្រជែង នៅក្នុងការ ទាមទារទឹកដីនេះផងដែរ ។ ប្រជុំកោះប៉ារ៉ាសែល ដែលត្រូវបានគេ ស្គាល់ថាកោះស៊ីសា ក្នុងប្រទេសចិនក៏ ត្រូវបានជំទាស់ដោយកោះតៃវ៉ាន់ និងវៀតណាមដែរ ៕ ម៉ែវ សាធី