យន្តហោះធុនតូចមួយគ្រឿង បានបុកផ្ទុះប្រជាពលរដ្ឋ នៅតំបន់Akron ទីក្រុងOhio អាមេរិកបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ មុនពេលដែលយន្តហោះនោះធ្លាក់ចំផ្ទះយន្តហោះនោះបានធ្វើឲ្យដាច់់ខ្សែភ្លើង ខែ្សទូរស័ព្ទ នៅតាមដងផ្លូវរថយន្តចរាចរណ៍ ។
តាមប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងតំបន់បានឲ្យដឹងថា ហេតុការគ្រោះថ្នាក់ខាងលើបានបង្កឲ្យមានគ្រោះអគ្គិភ័យឆាប់ឆេះផ្ទះមួយខ្នង។ អ្នកដែលនៅលើដីមានសុវត្ថភាព ចំណែកអ្នកដែលនៅលើយន្តហោះបានស្លាប់ទាំងអស់។ ប៉ុន្តែមន្ត្រីទទួលខុសត្រូវមិនបានបញ្ចាក់ថាមានជនរងគ្រោះប៉ុន្មានអ្នកនោះឡើយ ។
មជ្ឈមណ្ឌុលគ្រប់គ្រងការហោះហើរក្នុងស្រុកអាមេរិកបានឲ្យដឹងថា យន្តហោះជួបគ្រោះថ្នាក់នៅវេលាម៉ោង១៥ ថ្ងៃទី១០ខែវិច្ឆិកា ម៉ោងក្នុងតំបន់ ពេលកំពុងហោះហើរឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិAkron Fulton ។ អ្នកឯកទេសអាកាសធាតុបានបញ្ចាក់ថាយន្តហោះជួបគ្រោះថ្នាក់អាចបណ្តាលមកពីការចុះអ័ព្ទមើលផ្លូវមិនច្បាស់ ។
ក្រោយពេលហេតុការគ្រោះថ្នាក់កើតឡើងប៉ូលិសបានបញ្ចួនរថយន្តជួយសង្គ្រោះជាបន្ទាន់ទៅកាន់កន្លែងកើតហេតុ និងរថយន្តពន្លិតអគ្គិភ័យទៅគ្រប់គ្រងស្ថានភាព។ យន្តហោះដែលជួបគ្រោះថ្នាក់នោះបានដឹកអ្នកដំណើរយ៉ាងតិច១០នាក់ ហើយអ្នកទាំងនោះអាចនិងស្លាប់ក្នុងគ្រោះថ្នាក់ខាងលើ ៕
ប្រែសម្រួល៖ ម៉ែវ សាធី