ខេត្តកំពង់ឆ្នាំង៖ បុរសជាជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទៅតាមបណ្តឹងរបស់នារីរងគ្រោះដោយចោទប្រកាន់ថាបានល្បួងយកទៅចាប់រំលោភសេពសន្ទវៈរហូតបាន សម្រច ។
ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅជើងភ្នំវត្តចពុះ ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះមានឈ្មោះនាម សំណាង ភេទប្រុស អយុ២៥ឆ្នាំ រស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកនារីរងគ្រោះមានឈ្មោះហ ស ល អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងទៀតថា តាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ រូបគេនឹងបងស្រីបង្កើតរបស់គេម្នាក់ទៀតបាននាំទៅផឹកស៊ីនៅផ្ទះមិត្តភក្តិជនសង្ស័យ ក្រោយពីបានផឹកអស់ជិតមួយកេះមក ជនសង្ស័យឈ្មោះ នាម សំណាង បានបបួលនាងទៅទិញសាច់ខ្លែម ។ ក្នុងពេលនោះនាងបានទៅតាមជនសង្ស័យ ដំបូងជនសង្ស័យបានឌុបទៅផ្ទះរបស់គេ រួចបានឌុបបង្ហួសមកវវត្តភ្នំចំពុះ នៅពេលទៅដល់ទីនោះជនសង្ស័បានឈប់ម៉ូតូ រូចអូសដៃនាងពីម៉ូតូចូលទៅក្នុងព្រៃរបោះរួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ក្រោយពេលធ្វើសកម្មភាពចាប់រំលោភរួចនាងបានមកប្តឹងសមត្ថកិច្ចតភ្លាមតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះនាម សំណាង សារភាពថា ខ្លួនពិតជាបានរំលោភនារីរងគ្រោះមែន ប៉ុន្តែមិនមែនជាការចាប់បង្ខំនោះទេ គឺជាងការត្រូវរូវគ្នាទាំងសងខាង ប៉ុន្តែដោយសារតែនាងតួចចិត្តនឹងរូបគេនិយាយបង្អាប់ថា មុខនាងមិនស្អាតហើយខឹងក៍ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចអោយចាប់ខ្លួនគេតែម្តង ។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករលាប្អៀរកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា