ខេត្តកំពង់ចាម ៖ មនុស្ស៧នាក់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើធ្វើឡើងកាលពីថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង០០នាទី នៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
មន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹង ថា ជនសង្ស័យទាំង៧នាក់ដែលត្រូវឃាត់ខ្លួនមាន ៖
១-ឈ្មោះ ហ៊ួរ ហ៊ុយទី ហៅទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងឈូក ឃំុមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២-ឈ្មោះ ស្រឿង សេងអាង ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិហុងប្រម៉ា ឃំុដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៣-ឈ្មោះ លីម គីមលាង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ
៤-ឈ្មោះ សុះ សុខគ្រី ភេទប្រុស អាយុ២៣ឆ្នាំ
៥-ឈ្មោះ ស្លេះ អារីហ្សី ភេទប្រុស អាយុ២៨ឆ្នាំ ៦-ឈ្មោះ ម៉ាន សាឡឹម ភេទប្រុស អាយុ២៧ឆ្នាំ
៧-ឈ្មោះ ញ៉ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ
អ្នកទាំង០៥នាក់ នៅភូមិអូរបេង ឃំុមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្រោយការឃាត់ខ្លួន ជំនាញបានរកឃើញនិងចាប់យកថ្នាំញៀន៣កញ្ចាប់ធំ និង១៩កញ្ចប់តូច ។ បច្ចុប្បន្នពួកគេទាំង៧នាក់កម្លាំងបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ វណ្ណៈ