ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅរាជធានីភ្នំពេញ ដែលមានចំនួន ៣,៩២៣នាក់ មកពីតាមបណ្តាខណ្ឌនានា។ ពិធីនេះគឺធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។
ច្បាស់ណាស់វិស័យអប់រំគឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ហើយជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ លោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំទាំងអស់ដែលបានខិតខំបំពេញការងារក្នុងការជួយជំរុញវិស័យអប់រំជាតិអោយកាន់តែមានគុណភាព រីកចម្រើនទៅមុខ និងទទួលបានជោគជ័យ៕
...