ភ្នំពេញ៖ រថយន្ដសេរីទំនើបមួយគ្រឿងខណៈពេលកំពុងតែធ្វើដំណើរតាមដងផ្លូវបានឆ្លងចរន្ដអគ្គីសនីហុយចេញជាផ្សែងទ្រលោមបង្កអោយមានការភ្ញាក់ផ្អើលអ្នកបើកបរ និងរួមដំណើរនៅខាងក្នុងរថយន្ដឈប់រត់ចេញពីរថយន្ដទំនាក់ទៅសមត្ថកិច្ចជួយអន្តរាគមន៍យកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត១០យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះសីហនុ ក្បែរភ្លើងស្តុបអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដដែលឆ្លងចរន្តអគ្គីសនីនោះម៉ាក Mercedes-Benz
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BA-0207 ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគឺរថយន្ដកំពុងតែធ្វើដំណើរជាធម្មតាតាមផ្លូវព្រះសីហនុ ខណៈកំពុងបើកសុខៗ ស្រាប់តែឆ្លងចរន្តអគ្គីសនី ហុយ ផ្សែងចេញជុំវិញរថយន្ដធ្វើអោយអ្នកជិះក្នុងរថយន្ដនាំគ្នាចេញពីរថយន្ដ និងយកបំពង់បន្លត់អគ្គីភ័យជាច្រើនបំពង់យកមកបាញ់តែនៅតែមិនបាត់ហុយ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចអោយហៅរថយន្ដពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ចំនួនមួយគ្រឿងផងដែរតែមិនបានបាញ់ទឹកនោះទេ ព្រោះដោយសារផ្សែងដែលហុយនោះបានបាត់ទៅវិញ។
បន្ទាប់ពីកើតហេតុម្ចាស់រថយន្ដបានទំនាក់ទំនងហៅរថយន្ដស្ទួចអោយមកស្ទួចរថយន្ដរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង៕ជ្រោយពេជ្រ