ខេត្តក្រចេ៖ មនុស្សប្រុសស្រីជាច្រើននាក់បានស្លាបនិងអ្នករងគ្រោះមានការកើនឡើងជាបន្តបន្តាប់ដែលទទួលរងនូវអាការៈថប់ដង្ហើម ស្រវ៉ាំងភ្នែកចុកពោះ វិលមុខឈឺក្បាលក្អួតចង្អោរដែលគេសង្ស័យថាជាការពុលទឹកអូរនោះរហូតមកដល់ពេលនេះ គិតត្រឹមម៉ោង១២.៣០នាទី ថ្ងៃអាទិត្យ ៧ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៦ខែឧសភាឆ្នាំ២០១៨នេះអ្នកស្លាប់បានកើនឡើងចំនួន១០នាក់និងអ្នករងរបួសបន្តបន្ទាប់ទៀតនិងសង្គ្រោះបន្ទាន់កើនឡើង១៣៧នាក់។
ហេតុការណ៍នេះបានកើតឡើងនៅភូមិស្រែនន ឃុំកន្ទួតស្រុកចិត្របុរីខេត្តក្រចេះ ដែលអាជ្ញាធរបានដាក់ការសង្ស័យភាគច្រើនថា អាចបណ្តាលពីការពុលទឹកអូរ។
ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតដែលមិនទាន់ដឹងច្បាស់ថា បង្ករពីមូលហេតុអ្វីជាក់លាក់នៅឡើយនោះទេតាំងពី ព្រឹកថ្ងៃសៅរ៍៦ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៥ខែឧសភាឆ្នាំ២០១៨នោះមក។
ហើយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានដឹកនាំក្រុមគ្រូពេទ្យកងកម្លាំង និងអាជ្ញាធរ ស្រុក ឃុំចុះទៅពិនិត្យនិងសួរសុខទុក្ខផ្ទាល់ដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋរងគ្រោះនោះផ្ទាល់ដែរ។
ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យក្រុមការងារធ្វើការបញ្ជូនអ្នកដែលស្ថិតក្នុងអាការៈធ្ងន់ធ្ងរទៅមន្ទីរពេទ្យភ្លាមៗផងដែរដើម្បីធ្វើការជួយ សង្រោះបន្ទាន់ឲ្យទាន់ពេលវេលា។
ឯកឧត្តមរួមនិងសហការី បានបន្តអញ្ជើញសួរសុខទុក្ខអ្នកជំងឺដែលកំពុងសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តដោយនាំយកនូវ ថវិការនិងសម្ភារៈមួយចំនួនមកឧបត្ថម្ភជូនពួកគាត់ផងដែរ និងបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យមេត្តាយកចិត្តទុកដាក់ពិនិត្យនិងព្យាបាល ជូនបងប្អូនឲ្យបានឆាប់ជាសះស្បើយ និងបន្តតាមដានស្រាវជ្រាវរកនូវមូលហេតុឲ្យបានជាក់លាក់ដើម្បីធ្វើការបង្ការទប់ស្កាត់កុំឲ្យរីករាល ដាលករណីនេះបន្តទៀត។
យោងតាមរាយការណ៍ ពីសមត្ថកិច្ចបានឱ្យដឹងថាប្រជាពលរដ្ឋរងគ្រោះ នៅភូមិឃុំខាងលើមានអ្នករងគ្រោះកំពុងសង្រ្គោះបន្ទាន់ ចំនួន ១៣៧នាក់ ក្នុងនោះស្រីចំនួន៧០នាក់(នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ)។
អ្នករងគ្រោះបញ្ចូនទៅភ្នំពេញ មានចំនួន ១១នាក់ ក្នុងនោះស្រី០៨នាក់។
អ្នកស្លាប់ ចំនួន១០នាក់ ក្នុងនោះស្រីចំនួន០៧នាក់ដែលមានឈ្មោះដូចខាងក្រោម៖
១.ផាត់ សានន ភេទស្រី
២.ស៊្រន ស្រែ ភេទស្រី
៣.មល ទូច ភេទប្រុស
៤.ប្រប់ តុល ភេទស្រី
៥.ទូច ទេង ភេទប្រុស
៦.ភីន ហម ភេទស្រី
៧.គ្រង អៃ ភេទស្រី
៨.តា រន ភេទប្រុស
៩.គាំ ហេង ភេទស្រី
១០.សៅ ណាន ភេទស្រី
។
បើយោងតាមប្រភពបានឱ្យថាប្រជាលរដ្ឋដែលរងគ្រោះ អាការៈថប់ដង្ហើម ស្រវ៉ាំងភ្នែកចុកពោះ វិលមុខឈឺក្បាលក្អួតចង្អោរដែលគេសង្ស័ថាជាការពុលទឹកនោះគឺមានរយះពេល៣ថ្ថៃមកហើយដែលគេសង្ស័យថាពុលទឹកអូរមានសរធាតុគីមីកើតចេញពីការធ្វើអាជីវកម្មជីករ៉ែមាសដែលមានឧបករណ៍កឹនកំទិចនិងប្រើប្រាស់សារធាតុគីមីដើម្បីរំលាយដេញ យកមាសនៅតាមដងអូរនាដំបន់នោះ៕ដោយៈជីវ័ន្ត