ភ្នំពេញ៖ មជ្ឈមណ្ឌលនាឡិការ ស្វីស និងជប៉ុន ដែលគេស្គាល់ថាជាមជ្ឈមណ្ឌលលក់នាឡិការដ៏ធំនិងល្បីល្បាញជាងគេនៅកម្ពុជា បានរៀបចំពិធីជួបជុំអ្នកលក់នាឡិការដៃCITIZENទូទាំងប្រទេស ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាល ពីល្ងាច ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៨ នេះនៅសណ្ឋាគារសូហ្វីតែលភូកិត្រា ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនកុះករចូលរួម។
ក្នុងកម្មវិធីនេះដែរគេសង្កេតឃើញវត្តមានភ្ញៀវកិត្តិយសំខាន់ជាច្រើនរួមមានលោកស្រី លី គាវ អគ្គនាយិការក្រុមហ៊ុន LDI Enterprise Ltd, លោក Hosogaya San អគ្គនាយកក្រុមហ៊ុន CITIZEN មកពីប្រទេសជប៉ុន, លោក Francis Yu ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន CITIZEN មកពីប្រទេសជប៉ុន, កញ្ញា Helen Liu ប្រធានផ្នែកលក់ក្រុមហ៊ុន CITIZEN មកពីប្រទេសជប៉ុន ជាដើម។
លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិការស្វីស និងជប៉ុន បានបញ្ជាក់ថា កម្មវិធីជួបជុំអ្នកលក់នាឡិការដៃCITIZEN បង្កើតបាននូវបរិយាកាសសប្បាយរីករាយ និងប្រកបដោយមោទនភាពបំផុតសម្រាប់ក្រុមហ៊ុន LDI Enterprise Ltd។ លោកបន្តថា ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការលក់ដំបូងនៅក្នុងអំឡុងខែ សីហា ឆ្នាំ ១៩៩៣ ពោល គឺរយៈពេល ២៥ ឆ្នាំមកហើយដោយអគ្គនាយកក្រុមហ៊ុន លោក គួច ទាងងួន និងលោក អ៊ា ឃីយ៉ីង រហូតដល់បច្ចុប្បន្នគឺទទួលបានទំនុកចិត្តចំពោះផលិតផល ដែលក្រុមហ៊ុនធ្វើចរាចរណ៍ទំនិញជូនអតិថិជននៅក្នុងប្រទេសដែលទទួលបានការគាំទ្រ និងទទួលស្គាល់ថាជាផលិតផលសុទ្ធពិតៗ ១០០ ភាគរយ មិនមានការក្លែងបន្លំដូចក្រុមហ៊ុនមួយចំនួនផ្សេងទៀត។
លោកបន្តថាដោយសារភាពល្បីរន្ទឺ ទើបមានក្រុមហ៊ុនម៉ាកនាឡិការដៃល្បីៗលើពិភពលោកកតែងតែបានទំនាក់ទំនងផ្តល់សិទ្ធិផ្តាច់មុខដូចជាក្រុមហ៊ុន CITIZEN WATCH CO.,Ltd របស់ប្រទេសជប៉ុនជាដើម បានផ្តល់នូវសិទ្ធិផ្តាច់មុខនាឡិការម៉ាក CITIZEN ចាប់តាំងពីដើមខែ មេសា ឆ្នាំ ២០០៤ គឺមានរយៈពេល ១៤ ឆ្នាំមកហើយ។ លោកបញ្ជាក់ដែរថា រហូតមកដល់ពេលនេះដែរក្រុមហ៊ុនបានបើកសាខា CITIZEN ជាច្រើនកន្លែងនៅផ្សារទំនើបៗក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោកបន្តថា នាឡិការដៃ CITIZEN ត្រូវបានផលិតឡើងនៅក្នុងប្រទេសជប៉ុននាឆ្នាំ ១៩១៨ ដែលរហូតមកដល់ពេលនេះមានអាយុកាល១០០ ឆ្នាំហើយ ហើយត្រូវបានគេគាំទ្រ និងពេញនិយមប្រើប្រាស់ពាសពេញពិភពលោក ទាំងយុវវ័យ មធ្យមវ័យ និងមជ្ឈឹមវ័យ។
លោកនៅតែធានាអះអាងដែរថា រាល់ផលិតផលនាឡិការដៃដែលបានដាក់តាំងលក់នៅក្នុងហាង CITIZEN គឺជាផលិតផលដែលផលិតនៅប្រទេសជប៉ុនឥតក្លែងបន្លំ ព្រមទាំអមានការធានាជាលក្ខណៈអន្តរជាតិរយៈពេលមួយឆ្នាំផងដែរ។
ក្នុងឱកាសពិធីជួបជុំខាងលើនេះផងដែរ លោកគួច ណាវ បានប្រកាសផ្តល់កាដូដល់ភ្ញៀវកិត្តិយសទាំងអស់ដោយផ្តល់នូវការបញ្ចុះតម្លៃចំនួន ៤០ ភាគរយសម្រាប់ការទិញនាឡិកាមួយគ្រឿងដែលការបញ្ចុះតម្លៃនេះមានរយៈពេល ៧ ថ្ងៃ។
ក្រៅពីនេះក្រុមហ៊ុនក៏បានធ្វើការប្រកាសពីការបរិច្ចាកទឹកប្រាក់ចំនួន២ដុល្លារអាមេរិកពីការលក់ចេញនាឡិការមួយគ្រឿងទៅកាន់មន្ទីពេទ្យគន្ធបុប្ផា គឺការទិញរបស់អតិថិជនប្រៀបបាននឹងការជួយបរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដូច្នោះដែរ៕ ដោយ សុភា