ខេត្តស្វាយរៀង:មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងងម្ចាស់សត្វខណះដែលប្រទះសត្វគោនិងក្របី២ក្បាលត្រូវបានរន្ទះបាញ់ងាប់ភ្លាមៗនៅកណ្ដាលវាលស្រែបន្ទាប់ពីមានភ្លៀងលាយខ្យល់យ៉ាងខ្លាំងនៅថ្ងៃអាទិត្យទី៧ រោចខែពិសាខឆ្នាំចសំរឹទ្ធិសក័ព-ស២៥៦២ត្រូវនឹងថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៨វេលាម៉ោង១៤ នឹ៤៥នាទីរសៀលស្ថិតក្នុងភូមិស្វាយនិងភូមិព្រៃម្នាស់ឃុំសំឡីស្រុកកំពង់រោទ៏ខេត្តស្វាយរៀងសំណាងមិនមានមនុស្សរងគ្រោះថ្នាក់។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយកាសែតនគរវត្តដឹងថាចំពោះម្ចាស់សត្វគោដែលមានឈ្មោះទេព ផល្លាហៅ(គា)ភេទប្រុអាយុ៦៤ឆ្នាំមុខរបរកសិករមានទីលំនៅភូមិព្រៃម្នាស់ឃុំសំឡីស្រុកកំពង់រោទ៏និងម្ចាស់សត្វក្របីមានឈ្មោះប៉ែន យ៉ុងភេទប្រុសអាយុ៥១ឆ្នាំមុខរបរកសិកររស់នៅភូមិស្វាយឃុំសំឡីស្រុកកំពង់រោទិ៍។
ប្រភពបន្តថាចំណែកឯមនុស្សនិងផ្ទះអ្នកភូមិមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់និងខូច ខាតដួលរលំអ្វីនោះទេ។
បើតាមម្ខាស់សត្វគោបានរៀបរាប់អោយដឹងថាមុនកើតហេតុមានភ្លៀងខ្យល់យ៉ាងខ្លាំងធ្វើអោយគាត់និងក្រុមគ្រួសារព្រមទាំងអ្នកភូមិនាំគ្នាប្រញាប់ប្រញាលរត់ជ្រកក្រោមផ្ទះគ្រប់ៗគ្នាបន្ទាប់ពីលឹសូររន្ទះបាញ់ប្រាវ។
ក្រោយមកប្រមាណជិតមួយម៉ោងមេឃក៏រាំងភ្លៀងខណះនោះស្រាប់តែមានក្មេងៗរត់មកប្រាប់គាត់ថាគោត្រូវរន្ទះបាញ់ងាប់នៅឯវាលស្រែទើបគាត់ប្រញាប់ប្រញាលរត់ទៅមើលនិងយកគោលើកមកផ្ទះវិញទាំងការសោកស្ដាយបំផុត៕