តុលាការ​កំពូល​ សវនាការ​រឿង​ក្តី​ទណ្ឌិត​សម​ រង្ស៊ី​ ករណី​សម​គំនិត​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​

ចែករំលែក៖

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ តុលាការ​កំពូល​​ នឹង​បើក​សវនាការ​រឿង​ក្តី​ទណ្ឌិត​សម​ រង្ស៊ី​ ពាក់ព័ន្ធ​បទល្មើស​សមគំនិត​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​ ។

ឯកសារ​តុលាការ​កំពូល​ ទទួល​បាន​ បង្ហាញ​ថា​ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ គង់​ ស្រ៊ីម​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ជុំ​ សំបាន​ ជា​តំណាង​មហា​អយ្យការ​ ។

ទណ្ឌិត​សម​ រង្ស៊ី​ ជាប់​ចោទ​ពី​បទ​”សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​ និង​ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី​១២​ និង​ ១៣​ ខែ​សីហា​ ឆ្នាំ​២០១៥​ ។

គួរ​បញ្ជាក់​ថា​ ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ គឺ​ បាន​សម្រេច​ដូច​គ្នា​ផ្តន្ទា​ទោស​ទណ្ឌិត​សម​ រង្ស៊ី​ ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​ ។ ប៉ុន្ដែ​ការ​សម្រេច​នេះ​ ត្រូវ​បាន​មេធាវី​ការពារ​សិទ្ធិ​ទណ្ឌិត​ សម​ រង្ស៊ី​ ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​ ។

ទណ្ឌិត​សម​ រង្ស៊ី​ បច្ចុប្បន្ន​មាន​រឿង​ក្តីក្តាំ​ជា​ច្រើន​ ក្នុង​កណ្តាប់​ដៃ​តុលាការ​ ដោយ​រឿង​ក្តី​ខ្លះ​បាន​ចូល​ជា​ស្ថាពរ​និង​រឿង​ក្តី​ខ្លះ​កំពុង​ដំណើរការ​នីតិវិធី​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print