ខេត្តកំពង់ធំៈ៖ ឪពុកចិត្តតិរច្ឆានកាប់កូនខ្លួនឯងបង្កើតបណ្ដាលអោយរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៥ និង១៥នាទី នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឱយរបួសធ្ងន់ធ្ងរ។
ប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា កូនស្រីរងគ្រោះឈ្មោះ មុន្នី ភ័ក្រ ភេទស្រី អាយុ២ឆ្នាំ រងរបួសត្រូវក្បាលប៉ែកខាង ឆ្វេងមួយកាំបិត(ដល់លលាក្បាល)និងពីរកន្លែងទៀតត្រូវចំកពីរកាំបិតដល់ឆ្អឹងក ។
ជនបង្កមានឈ្មោះ តាន់ គឹមសាន ភេទប្រុសអាយុ៣៤ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរជាកម្មករ នៅខេត្តសៀមរាប ប្រពន្ធឈ្មោះផុន វុទ្ធី អាយុ ៣១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។
សមត្ថកិច្ចបានបញ្ជាក់ថាកន្លងមកនៅថ្ងៃទី ២០ខែធ្នូឆ្នាំ២០១៧ប្តីប្រពន្ធនេះបានឈ្លោះគ្នា ហើយបានព្រម ព្រៀងផ្តិតមេដៃលែងលះគ្នានៅសង្កាត់ព្រៃតាហ៊ូ អស់រយះពេលប្រហែលកន្លះឆ្នាំមកហើយ ។
មូលហេតុៈ គឺឪពុក ខឹង នឹងប្រពន្ធមិនព្រមឲ្យឪពុកយកកូនទៅលេងជា មួយខ្លួននិងសាច់ញាតិរបស់ខ្លួន ។
ក្រោយពីកាប់កូនរួច ជនបង្ករបានលេបថ្នាំធ្វើអត្ត ឃាតខ្លួន តែត្រូវសង្គ្រោះទាន់នៅពេទ្យឯកជន៥១៥
(គ្លីនិចវៀតណាម)នៅក្នុងខេត្តកំពង់ធំ។ ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប៕ប៊ុន រិទ្ធី