គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤៥គ្រាប់ ត្រូវបានសមត្ថកិច្ចជំនាញយកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តសៀមរាប ៖កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកជីក្រែងដែលមានមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកធ្លកក្រោម បានសហការនិងអង្គការដោះមីនកម្ពុជាប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤៥គ្រាប់ និងសំបកដែកគ្រាប់ចំនួន៣គីឡូក្រាមយកទៅកម្ទេចចោលនៅនិងកន្លែងជីកស្រះភូមិសាស្ត្រភូមិប៉ាតតឃុំគោកធ្លកក្រោមល្រុកជីក្រេងនារសៀលថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។

នគរបាលស្រុកជីក្រែង បានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាមហើយត្រូវយកមកកម្ទេចចោលនាពេលនេះរួមមានប្រភេទដូចជា៖១.ប្រភេទគ្រាប់៨២មីល្លីម៉ែត្រ ៧គ្រាប់, ២.ប្រភេទគ្រាប់បេ៤០ចំនួន៨គ្រាប់, ៣.ប្រភេទគាប់បេ៤១ចំនួន២២គ្រាប់,៤.គ្រាប់បេ៤០កន្លះចំនួន៤គ្រាប់, ៥.គ្រាប់បែកដៃចំនួនមួយគ្រាប់និងគីប២ផងដែរ ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋរស់នៅភូមិខាងលើថា នៅមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ជាច្រើនទៀតនៅសេសសល់ក្នុងចម្ការរបស់ពួកគាត់ដោយរង់ចាំសមត្ថកិច្ចជំនាញទៅប្រមូលយក មកទុកដាក់និងកម្ទេចចោលដូចពេលនេះ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print