រថយន្តនឹងម៉ូតូបុកគ្នានៅផ្លូវបែកជាបួន បណ្តាលឲ្យអ្នកបើកម៉ូតូផ្លោងទៅបុកផើងផ្ការងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តនឹងម៉ូតូបុកគ្នានៅផ្លូវបែកជាបួន បណ្តាលឲ្យបុរសអ្នកបើកម៉ូតូផ្លោងទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១២អធ្រាត្រថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៤២កែងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកRange Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-3339 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៤២ក្នុងទិសដៅពីលិចទៅកើត ហើយពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ ពាក់ស្លាកលេខភ្នំពេញ1J-3736 បើកបរដោយបុរសម្នាក់ក្នុងយ៉ាងលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលប៉ះជាមួយរថយន្ដចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូផ្លោងទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុភាគីខាងម្ចាស់រថយន្ដមានបំណងចង់បើករថយន្ដគេចខ្លួនតែពេលបើកបានប្រហែល៣០ម៉ែត្រវ៉ាក់ជាមួយរថយន្ដមួយគ្រឿងទើបប្រជាពលរដ្ឋនាំគ្នាជួយឃាត់បានតែម្ដង។ បន្ទាប់ពីកើតហេតុរថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print