https://www.facebook.com/hunsencambodia/videos/1700487446666412/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆាំ្នច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ជាអធិបតីរួមគ្នាជាមួយ លោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា សម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។
«អគារមិត្តភាពកម្ពុជា-កូរ៉េ» ត្រូវបានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៧កន្លងទៅ។ អគារនេះមានកម្ពស់ ៣ជាន់ បណ្តោយ ៦៣ម៉ែត្រ ទទឹង ២៦ម៉ែត្រ ដែលបំពាក់ដោយជណ្តើរយន្តទំនើប។
ដោយសារតែអគារមានសភាពទ្រុឌទ្រោម ទើបរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់ជំនួយជួសជុល និងកែលម្អសារជាថ្មី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែមេសា ឆាំ្ន២០១៦ ដោយបានកែសម្រួលប្លង់អគារខាងក្រៅ និងបន្ទប់នៅក្នុងអគារ និងបានសាងសង់បន្ថែមអគារថ្មីទំហំ ២២០ម៉ែត្រការ៉េ សម្រាប់ផ្ទុកប្រព័ន្ធភ្លើង ផ្ទុកទឹក និងកន្លែងផលិតខ្យល់អុកស៊ីសែន ព្រមទាំងរៀបចំទីធ្លាជុំវិញអគារដោយចាក់បេតុង និងរៀបចំសួនច្បារសារជាថ្មីផងដែរ។
គេហទំពរ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live)ពិធីនេះនៅម៉ោង ៨:០០ នាទីព្រឹក ពីមន្ទីរពេទ្យកុមារជាតិ៕