គោ ១១ក្បាលត្រូវ រន្ទៈបាញ់ងាប់នៅឃុំពពេល ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖ នៅវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ខណៈដែលមេឃកំពុងបង្អុរភ្លៀងរលឹមតិចៗនោះ កើតមានករណីរន្ទះបាញ់បណ្តាលឲ្យគោងាប់ចំនួន១១ក្បាល ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចខាងកើតភ្នំបង្គូវ ចម្ងាយពីភូមិគ្រៀលពង ប្រហែល ២គីឡូម៉ែត្រក្នុង ឃុំពពេល ស្រុកសូទ្រនិគមន៍។

នគរបាលស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានឲ្យដឹងថាសត្វគោដែលងាប់នោះមានមេចំនួន ១០ក្បាល និងគោឈ្មោល ចំនួន ១ក្បាល ម្ចាស់គោមានឈ្មោះ វី វីត ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិព្រៃលាន ឃុំពពេលស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប៕ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print