ខេត្តកំពង់ធំ ៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន (នុនបូរី) ត្រូវបានសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើ តាំងក្រសាំង សហ ការជាមួយ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ស្ទាក់ចាប់បានខៈណះកំពុងធ្វើចរាចរណ័ លួចបង្កប់ដឹកឈើធ្នង់អត់ច្បាប់នៅលើកំណាត់ផ្លូវជាតិលេខ០៦ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០១៨ ចំណុច ភូមិ ធុនមោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
រថយន្តក្រុងដឹកអ្នកដំណើរខាងលើជាកម្មសិទ្ធរបស់ក្រុមហ៊ុននុនបូរី ពណ៌ខៀវលាយស ប្រភេទហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3-4545 បានដឹកអ្នកដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅភ្នំពេញ ដោយបានបើកបរនៅលើកំណាត់ ផ្លូវជាតិលេខ៦ មកដល់ចំនុច ភូមិធន់មោងឃុំកំពង់ថ្មស្រុកសន្ទុកខេត្តកំពង់ធំវេលាម៉ោ១២ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨ ក៏ត្រូវបាន សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងនិងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មស្ទាក់ចាប់រថយន្តបានតែម្តង ដោយសារលួចដឹកឈើប្រណិតដោយគ្មានច្បាប់អនុញ្ញាតិ។
បន្ទាប់ពីឃាតរថយន្ដរួចនាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មដើម្បីវាស់វែងមានឈើធ្នង់ចំនួន២៩ដដុំស្មើ០.៦២០ម៉ែត្រគូប ដើម្បីអោយម្ចាសចូលខ្លួនផាកពិន័យតាមផ្លូវច្បាប់៕ប៊ុនរិទ្ធី