ស្ថាបនិកក្រុមហ៊ុន Facebook សុំទោស សភាអឺរ៉ុបអំពីការបែកធ្លាយទិន្នន័យសម្ងាត់

ចែករំលែក៖

ក្រោយរឿងអាស្រូវពាក់ពន្ធនិងការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនព័ត៌មានសម្ងាត់ នៅក្នុងបណ្តាញ ហ្វេសបុ៊ក សភាអឺរ៉ុបក៏ បានកោះហៅស្ថាបនិកក្រុមហ៊ុន លោក Mark Zuckerberg ទៅបំភ្លឺនៅក្នុងសភាអឺរ៉ុប ។ នៅទីនោះលោក Mark Zuckerberg បាន សន្យាថា នឹងដាក់បុគ្គលិកប្រចាំការនៅទីក្រុងធំៗចំនួន១២នៅអឺរ៉ុប ដែលមានបុគ្គលិកប្រមាណ១មឺុននាក់ដើម្បីទប់ស្កាត់ការបែកធ្លាយព័ត៌មានសម្ងាត់នាពេលអនាគត។

សារព័ត៌មាន AFP បានផ្សាយថា ស្ថាប និកក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បាន បង្ហាញការសុំអភ័យទោសទៅកាន់សភាអឺរ៉ុប នៅថ្ងៃទី២២ខែឧសភា សម្រាប់ផល ប៉ះពាល់ ដែលបង្កឡើងដោយការបែក ធ្លាយទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ និងបរាជ័យក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ប៉ុន្តែការបង្ហាញការសោកស្ដាយរបស់ លោក Zuckerberg មិនបានធ្វើឱ្យសមាជិកសភាអឺរ៉ុបពេញចិត្តនោះទេ ខណៈពួកគេ បានចោទប្រកាន់រូបលោកថា បានគេចវេះ ការឆ្លើយតបនឹងសំណួរ។ ថ្លែងនៅក្នុង សេចក្ដីថ្លែងការណ៍ជាចំហ ស្ថាបនិក Facebook រូបនេះបាន លើកឡើងយ៉ាងដូច្នេះថា «ក្នុងរយៈពេល២ឆ្នាំមកនេះ វាបានបង្ហាញ យ៉ាងច្បាស់ថា យើងមិនបានធ្វើអ្វីគ្រប់ គ្រាន់ឡើយក្នុងការទប់ស្កាត់កុំ ឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ដោយសារតែ ព័ត៌មានក្លែងក្លាយ ការលូកដៃរបស់បរទេសនៅក្នុងការបោះឆ្នោត ឬក៏ការបំប៉ោងព័ត៌មានឱ្យប្រជាជនមានការយល់ច្រឡំ»។
លោក ម៉ាក បានបញ្ជាក់បន្ថែមទៀតថា «យើងមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ លើទំនួលខុសត្រូវរបស់យើង ហើយនេះគឺជាកំហុសមួយដែលខ្ញុំពិតជាសុំទោស»។

គួរបញ្ជាក់ថា ក្រោយពីការបណ្ដោយឱ្យព័ត៌មានឯកជនរបស់អ្នកលេង Facebook ជាង ៨៧លាននាក់ បែកធ្លាយដល់ដៃក្រុមហ៊ុនប្រឹក្សានយោបាយ Cambridge Analytica លោក Zuckerberg នៅតែអះអាង ដដែលថា នៅដំណាច់ឆ្នាំ២០១៨នេះ Facebook នឹងជួលបុគ្គលិក ១០,០០០នាក់ នៅទូទាំងទីក្រុងចំនួន ១២ របស់អឺរ៉ុប៕
ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print