ថ្នាក់លើជួយមានវិធាការលើលោក អ៊ុំ ប៊ុណ្ណារ៉ា ហៅ រ៉ា ក្បាលធំ ល្បីថាពូកកែគៀបយកលុយពីក្រុមអ្នករកស៊ីដឹកឈើលើផ្លូវជាតិលេខ៧?

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ អាជ្ញាធរស្រុកមេមត់ជាពិសេសលោកអភិបាលខេត្តត្បូងឃ្មុំ នៅមិនទាន់មានចំណាត់ការទៅលើពួកបុគ្គលសមត្ថកិច្ចមួយចំនួននៅទីនោះ​  ដែលពួកគេនាំគ្នាប្រមូលផ្តុំនៅលើដងផ្លូវជាតិលេខ៧ឬផ្លូវលំតាមព្រំដែនកម្ពុជា-វៀតណាមក្នុងទឹកដីស្រុកមេមត់ ដែលចតឡាននៅតាមដងផ្លូវដាក់កុងត្រូលប្រដេញកាក់រថយន្តជាថ្នូរមិនបង្រ្កាបដើម្បីយកលុយ ។

តាមប្រភពពត៍មានបានឲ្យដឹងថា លោក អ៊ុំ ប៊ុណ្ណារ៉ា ហៅ រ៉ា ក្បាលធំ ជាមន្រ្តីបរិស្ថានខេត្តត្បូងឃ្មុំប្រចាំស្រុកមេមត់និងជាអតីតមេព្រៃទើបកាត់មកបរិស្ថាន ។ ប្រភពបន្តថា មន្រ្តីបរិស្ថាន ឈ្មោះ អ៊ុំ ប៊ុណ្ណារ៉ា ហៅ រ៉ា ក្បាលធំ គឺជាបុគ្គលដ៏សំខាន់ និងជាអ្នក ដើរធ្វើសេដ្ឋកិច្ចឲ្យថ្នាក់លើរបស់គេ។

ប្រភពបានបន្តឲ្យដឹងទៀតថា មន្រ្តីរូបនេះយកតួនាទីរបស់ខ្លួន ទៅប្រដេញកាកក់រថយន្ត,គំរាមផង​ ចរចាផងយ៉ាងអាណាធិប្បតេយ្យនៅតាមដងផ្លូវជាមួយបក្សពួក ដើម្បីយកលុយពីពួកឈ្មួញរកសីុដឹកឈើរខុសច្បាប់គ្រប់ប្រភេទជាថ្នូរមិនបង្រ្កាប ហើយបើសិនឈ្មួញណារំលងបុគ្គលជើងដ៏ល្បីនេះ គឺរូបគេកែនគ្នាទាំហ្វូងទៅចាប់ជាក់ជាមិនខាន ដើម្បីទុកជាការប្រមាន។

ទាក់ទងនិងប្រភពពត៍មាននេះ អ្នកយកព័ត៌មាន​នគរដ្រេហ្គន​ មិនអាចសុំការបកស្រាយពីលោក អ៊ុំ ប៊ុណ្ណារ៉ា ហៅ រ៉ាក្បាលធំ បានទេដោយសារទូរសព្ទចូលតែពុំលើក។

ជាមួយភាពអាណាធិប្បតេយ្យរបស់ក្រុមសម្មត្ថកិច្ចខាងលើនេះប្រជាពលរដ្ឋដែលធ្វើរដំណើរតាមដងផ្លូវក៏ដូចប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមេមត់សូមសំណូមពរទៅលោក លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មេត្តាមានវិធានការទៅលើភាពអណាធិប្បតេយ្យទាំងនេះផង ៕​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print