កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ផ្ទះឈើ១ខ្នង ជូនប្អូនស្រី ថន រដ្ឋា ដែលជាសិស្សពូកែខាងផ្នែកអក្សរសាស្រ្តខ្មែរ និងគ្រួសារមានជីវភាពក្រីក្រ នៅស្រុកពេជ្រាដា ខេត្ត

ចែករំលែក៖

មណ្ឌលគិរី៖ ផ្ទះ១ខ្នង ទំហំ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ប្អូនស្រី ថន រដ្ឋា ដែលជាសិស្សរៀនពូកែខាងផ្នែកអក្សរសាស្រ្ត និងគ្រួសារមានជីវភាពក្រីក្រ នាថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា អនុសាខា បានប្រគល់ជូនប្អូនស្រី និងគ្រួសារ ស្ថិតនៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ថ្លែងនាឱកាសនោះ លោក ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំ និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុក និងគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋទូទៅ ជា ពិសេស ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងរងគ្រោះដោយ ប្រការផ្សេងៗ។

លោក បន្ថែមថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល» ជាក់ស្តែង ប្អូនស្រី ថន រដ្ឋា ដែលជាសិស្សរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យអូផ្លាយ ពូកែខាងផ្នែកអក្សរសាស្រ្ត និងគ្រួសារមានជីវភាពក្រីក្រ នាពេលនេះ ទទួលបានផ្ទះ១ខ្នង ទំហំ៥គុណ៦ម៉ែត្រ ធ្វើអំពី ឈើ ប្រក់ស័ង្កសី ដែលជាអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន។

ក្រៅពីនោះក៏មានសម្ភារៈ ប្រើប្រាស់ផ្ទះបាយមួយចំនួន ឃីប១កញ្ចប់ និងថវិកា១០ម៉ឺនរៀល រួមទាំងប្លង់ដី លំនៅដ្ឋាននេះ តែម្តង ដោយឡែក ប្រជាពលរដ្ឋ១០គ្រួសារទៀត ក្នុងមួយគ្រួសារ ទទួលបានថវិកា៥ម៉ឺនរៀល និងប្លង់ដីលំ នៅដ្ឋានផងដែរ។

លោកបានណែនាំដល់ពលរដ្ឋទាំងអស់ ត្រូវចេះរៀបចំអនាម័យលំនៅដ្ឋាន ឱ្យបានស្អាត តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែចម្រុះ ផ្សេង ដើម្បីឱ្យជីវភាពកាន់តែល្អប្រសើរឡើង ជាពិសេសមានតែសម្តេចទាំងពីរទេ ដែលតែងតែគិតគូរដល់បងប្អូន ទីណាមានទុកលំបាកទីនោះមាន លោកទាំងពីរជានិច្ច។

សូមបញ្ជាក់ថា កន្លងមក ប្អូនស្រី ថន រដ្ឋា ដែលជាសិស្សរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យអូផ្លាយ ពូកែខាងផ្នែកអក្សរសាស្រ្តខ្មែរ ត្រូវបានលោក ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្ត និងជាជំនួសការផ្ទាល់សម្តេច ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភកង់១ រួមទាំងផ្តល់ថវិកា ប្រចាំខែជូនដល់ប្អូនស្រី ក្នុង១ខែ៣០ម៉ឺនរៀល ដោយឡែក លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរី បានឧបត្ថម្ភ ម៉ូតូ១គ្រឿង រួមទាំងសម្ភារៈសិក្សាមួយចំនួនទៀត និងជួយផ្តត់ផ្គង់រហូត ដល់ប្អូនស្រីរៀនចប់វិទ្យាល័យ ក្រៅពីនោះក៏មានសប្បុរសជនមួយចំនួន ជួយជាសម្ភារៈ និងថវិកាដល់ប្អូនស្រី ថន រដ្ឋាផងដែរ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print